ទទួល​ផ្ញើរ​ម៉ូតូ ដល់​ពេល​បាត់​ មិន​ព្រម​សងម្ចាស់​ដាក់​ពាក្យ​ប្ដឹង​

, , Leave a comment

​ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ បុរស​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្ដឹង​​នៅ​​​ក​ង​រា​ជ​អា​វុ​ធ​​ហ​ត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្ដឹង​អ្នក​ផ្ញើ​ម៉ូតូ​ដែល​ទទួល​ផ្ញើ​ម៉ូតូ​ ហើយ​ពេល​បាត់​មិន​ទទួលខុស​ត្រូវ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៤​ ខែកក្កដា​ ឆ្នាំ​ ២០១៣​ ។​ ​បុរស​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ផាត់​ សង្វាត​ អាយុ​៤៧​ឆ្នាំ​ ជា​កម្ម​ ករ​ចេញចូល​ផ្សារ​រុង​ក្លឿ​ង​មាន​ទីលំនៅ​  ភូមិ​ក្បាលស្ពាន​២​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដ​បន្ទាយ​មានជ័យ។​

 

​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ផាត់​ សង្វាត​ បានឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៣​ ខ្លួន​ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ C-125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៦​ គ្មាន​ស្លាក​លេខ​ចូល​ទៅ​ ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​រៀងរាល់ថ្ងៃ​។​ មុន​ពេល​ចូល​ទៅ​ធ្វើការ​បាន​យក​ម៉ូតូ​ របស់​ខ្លួន​ទៅ​ផ្ញើ​កន្លែង​ផ្ញើ​ម៉ូតូ​មួយ​កន្លែង​ ដែល​មាន​អ្នកគ្រប់គ្រង​ឈ្មោះ​ឡឹ​ក​ អូន​ ភេទ​ប្រុស​ អាយុ​ប្រហែល​៦០​ឆ្នាំ​ ជាម​ន្ដ្រី​ នគរបាល​ចូល​និវត្ដ​ ។​ ចំណុច​ដែល​ខ្លួន​ បាន​ផ្ញើ​ម៉ូតូ​នោះ​នៅ​ជិត​ច្រក​អន្ដរជាតិ​ ប៉ោយ​ប៉ែ​ត​ដែល​ឈម​នឹង​ទឹកដី​ថៃ​ (​ផ្សារ​ រុង​ក្លឿ​ង​)​ ស្រុក​អា​រ៉ា​ញ់​ ស្ថិត​ក្នុងភូមិ​ ក្បាលស្ពាន​១​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ។​

 

​ម្ចាស់​ម៉ូតូ​បាន​បន្ដ​ថា​ បន្ទាប់​ពី​បាន​ ចូល​ទៅ​ធ្វើការ​ និង​ពេល​ល្ងាច​ត្រឡប់​ពី​ ធ្វើការ​ចូល​ទៅ​យក​ម៉ូតូ​ដើម្បី​ជិះ​មក​ផ្ទះ​  និង​បាន​ហុច​សំបុត្រ​ឱ្យ​អ្នក​ទទួល​ផ្ញើ​ តែ​ម្ចាស់​កន្លែង​ទទួល​ផ្ញើ​ឈ្មោះ​ឡឹ​ក​ អូន​ បាន​ឆ្លើយ​ថា​ “​ចាំ​បន្ដិច​”​ ។​ ​ម្ចាស់​ម៉ូតូ​បាន​រៀបរាប់​ទៀត​ថា​ ដោយ​ សារ​នៅ​កន្លែង​ផ្ញើ​មាន​ម៉ូតូ​ច្រើន​ គាត់​ បាន​ឈរ​ចាំ​រហូត​ដល់​ម៉ោង​៥​ល្ងាច​អ្នក​ ផ្ញើ​ម៉ូតូ​ឯទៀត​មក​យក​ម៉ូតូ​ទៅ​អស់​ ទើប​ ដឹង​ថា​ម៉ូតូ​របស់​ខ្លួន​បាត់​ ។​ ដោយសារ​ តែ​មេឃ​ចង់​ង​ងឹ​ក​ខ្លួន​ក៏​បាន​ធ្វើ​ដំណើរ​មក​ ផ្ទះ​សិន​ ដើម្បី​ឱ្យ​អ្នក​ទទួល​ផ្ញើ​រក​ម៉ូតូ​ក្រែង​ មាន​បងប្អូន​អ្នក​ផ្ញើ​ឯទៀត​ជិះ​ទៅ​ច្រឡំ​ ។​ លុះដល់​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៣​ ជា​ ថ្ងៃ​បន្ទាប់​លោក​ក៏​ទៅ​សួរ​អ្នក​ផ្ញើ​ដើម្បី​រក​ ដំណោះស្រាយ​ ក៏​ប៉ុន្ដែ​ត្រូវ​អ្នក​ផ្ញើ​ឈ្មោះ​ ឡឹ​ក​ អូន​ ឆ្លើយ​ដោយ​មិន​ទទួលខុសត្រូវ​  មិនតែប៉ុណ្ណោះ​ជំរុញ​ឱ្យទៅ​ប្ដឹង​ថែម​ទៀត​ ផង​ ។​

 

​លោក ​ផាត់​ សង្វាត​ ម្ចាស់​ម៉ូតូ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ដដែល​ដោយ​មិន​អាច​រក​ដំណោះស្រាយ​បាន​លោក​ក៏​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​កងរាជអាវុធហត្ថ​ក្រុង​ចំពោះ​អ្នក​ទទួល​ផ្ញើ​ម៉ូតូ​ខា​លើ​នេះ​។​ ជុំវិញ​ករណី​នេះ​ដែរ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹងថា​ លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​រួច​ហើយ​ ហើយ​លោក​កំពុង​ស្រាវជ្រាវ​ដើម្បី​ ឈាន​ទៅ​កោះហៅ​ឈ្មោះ​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​បណ្ដឹង​មក​សាកសួរ​ ៕

pp1

 

Leave a Reply

(*) Required, Your email will not be published