កន្ទុយ​ដាយណូស័រ​​ដែល​មាន​អាយុកាល​ប្រមាណ ៧២ ​លាន​ឆ្នាំ​ត្រូវ​គេ​ជីក​រក​ឃើញ​នៅ​មិកស៊ិក

, , Leave a comment

​អ្នក​សិក្សា​ពី​ជីវិត​សត្វ​បុរាណ​មិកស៊ិក​មួយ​ក្រុម​ បាន​ជីក​រក​ឃើញ​ឆ្អឹង​កង​ចំនួន ៥០ ​កង់​ ​ក្នុង​​​ភាគ​ខាង​ជើង​​វាលខ្សាច់​នៃ​រដ្ឋ ​Coahuila ​ដែល​ជឿជាក់​ថា ​ជា​កន្ទុយ​ទាំង​មូល​របស់​សត្វ​ដាយណូស័រ​បុរាណ។ ​​​វិទ្យាស្ថាន​ជាតិ​ផ្នែក​បុរាណវិទ្យា ​និង​ប្រវត្តិសាស្ត្រ​​បាន​​លើក​ឡើង​ថា ​កន្ទុយ​ដាយណូស័រ​មាន​ប្រវែង​ប្រហែល ​៥ ​ម៉ែត្រ។

ភ្លាម​ៗ​ខាង​វិទ្យាស្ថាន​មិន​ទាន់​អាច​អះអាង​ឲ្យ​ប្រាកដ​ថា ​កន្ទុយ​នោះ​ជា​របស់​ប្រភេទ​ដាយណូស័រ​មួយ​ណា​ឲ្យ​ប្រាកដ​ឡើយ​ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា ​នោះ​​ជា​លើក​ទី ១​ ហើយ​ដែល​កន្ទុយ​ដាយណូស័រ​ទាំង​មូល​បែបនេះ​ត្រូវ​បាន​ជីក​រក​ឃើញ​នៅ​មិកស៊ិក។

 

​​​​អ្នក​សិក្សា​ជីវិត​បុរាណ​​ Felisa Aguilar ​និយាយ​ថា ​​ក្រុម​ស្រាវជ្រាវ​របស់​អ្នក​ស្រី​បាន​រក​ឃើញ​ពាក់កណ្ដាល​នៃ​ខ្លួន​ដាយណូស័រ​ដែល​មាន​ប្រវែង​ ១២ ​ម៉ែត្រ ​ហើយ​វា​អាច​រស់នៅ​ប្រហែល ៧២ ​លាន​ឆ្នាំ​មុន។​ ​ការ​ជីក​រុករក​នេះ​ធ្វើ​ឡើង​រយៈពេល ២០ ​ថ្ងៃ​ ​ក្នុង​ទីក្រុង​ General Cepeda ​ក្នុង​រដ្ឋ​ភាគ​ខាងជើង​ដែល​ជាប់​ព្រំដែន​រដ្ឋ​ Texas ​សហរដ្ឋ​អាមេរិក។ ​​ក្រុម​ស្រាវជ្រាវ​ដែល​កំពុង​ធ្វើការ​ជាមួយ​សាកលវិទ្យាល័យ​ស្វយ័ត​ជាតិ​របស់​មិកស៊ិក​ បាន​និយាយ​ថា ​ពួកគេ​ក៏​បាន​រក​ឃើញ​ឆ្អឹង​ត្រគាក​របស់​ដាយណូស័រ​ក្នុង​នោះ​ផង​ដែរ៕

521554639 521554645 521554650

 

Leave a Reply

(*) Required, Your email will not be published