ស្ត្រី​មាន​ផ្ទៃពោះ៧ខែ និង​ប្តី​ត្រូវ​រថយន្តដឹកទំនិញបុក​ពីក្រោយអូសជាង២០ម៉ែត្រ

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​មាន​ផ្ទៃពោះ៧ខែ​និង​ប្តី​បាន​រងរបួស​ជា​ទម្ងន់ ដោយសារ​រថយន្ត​ដឹកទំនិញ បុក​ពីក្រោយ​អូស​ជាង២០ម៉ែត្រ កាលពី​វេលា​ម៉ោង ៣និង៣០នាទី​ទៀបភ្លឺ​ថ្ងៃទី២៤ ខែកក្កដា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច ភូមិ​អូរ​ធំ ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិសាត់ ខណៈដែល ពួកគាត់​បើក​រ៉ឺម៉ក​ម៉ូតូ​ដឹក​បន្លែ ទៅ​លក់​នៅ​ផ្សារ​ស្រុក​ក្រគរ ខេត្តពោធិសាត់។

 

តាម​ប្រភពពី​ក្រុមគ្រួសារ​ដែល​បាន​ដឹក ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រព​ន្ឋ​មក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បាន​និយាយថា បុរស​ជា​ប្តី​មានឈ្មោះ ប៉ុន ប៉ិច អាយុ៣៧ឆ្នាំ ចំណែក​ស្ត្រី​ជា​ប្រព​ន្ឋ​មាន​ផ្ទៃពោះ៧ខែ មានឈ្មោះ ឡឹម សុផល អាយុ៣៦ ឆ្នាំ មាន​ទីលំនៅ ភូមិ​តាប៉ាង ឃុំ​ចក ស្រុក​បរិបូរណ៍ ។

 

សាច់ញាតិ​បាន​និយាយថា ជា​រៀងរាល់ថ្ងៃ​គ្រួសារ​នេះ​តែងតែ​ក្រោក​ពី​យប់​ដឹក​បន្លែ តាម​រ៉ឺម៉ក​ម៉ូតូ​ទៅ លក់​នៅ​ផ្សារ​គ្រគរ​ខេត្ត ពោធិសាត់ ។ នៅ​ថ្ងៃកើតហេតុ ពេលមកដល់​ពួកគាត់​ជិះ​រ៉ឺម៉ក​ម៉ូតូ​ទៅ​ផ្សារ​ក្រគរ មកដល់​ចំណុច​ភូមិ​អូរ​ធំ មាន​រថយន្ត មួយគ្រឿង​បើក​ពីមុខយឺតៗ គាត់​មិន​ហ៊ាន​បើក​រ៉ឺម៉ក​វ៉ា​នោះទេ ព្រោះ​មាន​រថយន្ត​មួយគ្រឿង​ទៀត​បើក​ច្រាស់ទិស​មកពី​មុខ​និង​ចាំង​ភ្លើង​ហ្វា​ដាក់​ផង ស្រាប់ តែ​ក្នុងពេល​នោះដែរ មាន​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ដាយ​មួយគ្រឿង​ផ្សេងទៀត បើក​មកពី​ក្រោយ​រ៉ឺម៉ក​ម៉ូតូបាន​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​និង​អូស​ចម្ងាយ​ជាង២០ម៉ែត្រ ទើប​ទៅមុខ​លែងរួច។

 

ក្នុង​ហេតុការណ៍​នោះ​បុរស​ជា​ប្តី​និង​រ៉ឺម៉ក​ម៉ូតូ​បាន​កៀប​ជាប់​ក្រោម​រថយន្ត រហូត​មាន​អ្នកភូមិ​បាន​យក​ដែកចម្ងាយ​ជាង៥ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ករ​ម៉ាក​ហ៊ីយ៉ាន់ដាយ បាន​គេចខ្លួនបាត់។ ចំណែក​ជនរងគ្រោះ ទាំង២នាក់ បាន​ដឹក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ហើយ​រថយន្ត​បង្ករ ត្រូវបាន​ប៉ូលីស ខេត្តពោធិសាត់​យកទៅរ​ក្សា​ទុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី។ ក្នុង​មន្ទីរពេទ្យ​ក្រុមគ្រូពេទ្យ​បាន​និយាយថា ស្ត្រី​រងគ្រោះ អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ប៉ុ់ន្តែ​ រង់​ត្រូវ​ចាំ​ការតាមដាន​មួយរយៈ​ខ្លី​ទៀត​សិន៕

CIMG1497

 

Leave a Reply

(*) Required, Your email will not be published