ទឹកជំនន់ ​កំពុង​វាយប្រហារប្រទេស​ថៃ

, , Leave a comment

ប្រទេស​ថៃ ៖ ទឹកជំនន់ ​កំពុង​ជន់លិចនៅ​បណ្តា​ខេត្ត​មួយចំនួន ក្នុង​តំបន់​កណ្តាល តំបន់​ភាគ​ខាងកើត​ និង​តំបន់​វាលទំនាប ​ភាគ​ខាងជើង​ឆៀង​ខាងកើត​ប្រទេសថៃ កាលពី​ម្សិលមិញ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន បាងកក ប៉ុស្តិ៍។ ប្រភពព័ត៌មានបាន​ឲ្យ​ដឹងថា ការធ្លាក់​ភ្លៀងខ្លាំងនៅតាម​បណ្តា​ខេត្ត ដូចជា ខេត្តចាន់ថា​ប៊ូ​រី ត្រាត រ៉ានុង និង​ណា​ខន រ៉ាត់​ចា​ស៊ី​ម៉ា កាលពី​រសៀល​ថ្ងៃ​អង្គារ ជាហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​​អគារជាច្រើន និង​ដង​វិថី​នានា ព្រមទាំង​មនុស្ស​ប្រមាណ១ម៉ឺន​នាក់ផងដែរ។

 

ប្រភព​បាន​បន្តទៀតថា តំបន់​មួយចំនួន ស្ថិតក្នុង​ខេត្ត ចាន់ថា​ប៊ូ​រី ទឹក​មាន​កម្ពស់​ត្រឹម​ចង្កេះ​ ហើយ​តំបន់​ខ្លះ​មាន​កម្ពស់១ម៉ែត្រ។ ទំនប់ ស៊ី​រី​តាន ត្រូវ​ជន់​លិច ជាហេតុ​នាំ​ឲ្យ​លិច​ផ្ទះ​ប្រមាណ៤០ខ្នង។ ផ្អែក​តាម​ប្រភព​ដដែល អាជ្ញាធរ​ថ្នាក់ស្រុក​និង​ថ្នាក់​ខេត្ត​ បាន​ប្រើប្រាស់​កា​ណូត៤០គ្រឿង ដើម្បី​សង្គ្រោះ​ដល់​ក្រុម​អ្នកភូមិ​ដែល​បាន​ជាប់គាំងក្នុងផ្ទះ​របស់​ពួកគេ ហើយក៏​មានការ​ប​ញ្ចូ​ន​សម្ភារ​ជំនួយ​ដល់​ជនរងគ្រោះផងដែរ៕

524242

 

Leave a Reply

(*) Required, Your email will not be published