រដ្ឋាភិបាល​ មី​យ៉ាន់​ម៉ា ​ដោះលែង​អ្នកទោសនយោបាយ

, , Leave a comment

ទីក្រុង​រ៉ង់គូន ៖ ​ប្រទេស មី​យ៉ាន់​ម៉ា បានសម្រេច​ដោះលែង​ក្រុម​អ្នកទោសនយោបាយ​ប្រមាណ​ជា៧០នាក់ ​កាលពី​ម្សិលមិញ។ នេះ​យោងតាម​ការអះអាង​រប​ស់​មន្ត្រី​ផ្លូវការ​ម្នាក់ នៃ​ប្រទេសមី​យ៉ាន់​ម៉ា។ ប្រភព​បាន​ឲ្យ​ដឹងថា អ្នកទោសនយោបាយ​ប្រហែលជា៧០នាក់ ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ​កាលពី​ថ្ងៃ​អង្គារ តាម​ការបញ្ជា​ពី​ថ្នាក់លើ ហើយ​ការផ្តល់​សេរីភាព​នេះ ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី មី​យ៉ាន់​ម៉ា លោក ថេ​ន សេន ​សន្យាថានឹង​ដោះលែង​ក្រុម​អ្នកទោសនយោបាយ​ទាំងអស់ នៅត្រឹម​ចុងឆ្នាំ​នេះ។

 

កាលពី​សប្តាហ៍​មុន ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស អង់គ្លេស ​លោក ថេ​ន សេន ​បាន​និយាយថា អ្នកទោសនយោបាយ​ទាំងអស់​ក្នុងប្រទេស មី​យ៉ាន់​ម៉ា នឹងត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាពឡើង​វិញ នៅ​បំណាច់​ឆ្នាំ២០១៣នេះ។ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា មុនពេល​ដោះលែង កាលពី​ថ្ងៃ​ម្សិលមិញ មាន​អ្នកទោសនយោបាយ​ចន្លោះ​ពី១០០ទៅ១៥០នាក់​ បាន​ជាប់​ឃុំឃាំង។ យ៉ាងណាក៏ដោយ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​បានបង្ហាញ​ពី​កង្វល់​នៃ​ការចាប់ខ្លួន​អ្នកទោសនយោបាយថ្មីៗ ទោះបីជា​ពួកគេ​សំដែង​ការ​សាទរ​ចំពោះ​ការដោះលែង​នេះ​ក៏ដោយ។

រដ្ឋាភិបាលយោធា ​ដែល​បាន​ដឹកនាំ​ប្រទេស មី​យ៉ាន់​ម៉ា អស់​រយៈពេល​រាប់សិប​ឆ្នាំ​មក​​នេះ ​ធ្លាប់តែ​បដិសេធ​ចំពោះ​ការដោះលែង​អ្នកទោសនយោបាយ។ ប៉ុន្តែ​អ្នកទោសនយោបាយ​រាប់រយ​នាក់​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ហើយ​ទណ្ឌកម្ម​អន្តរជាតិ​ដែល​ធ្លាប់តែ​គាបសង្កត់​លើ​ប្រទេសមួយ​នេះ​ ក៏​ចេះតែ​បន្ធូរបន្ថយ​ជា​បន្តបន្ទាប់ ចាប់តាំងពី​លោក ថេ​ន សេន បាន​ឡើងកាន់​អំណាច២ឆ្នាំកន្លងមក ហើយក៏​ស្រប​ពេលដែល​ប្រទេសមួយ​នេះ ​កំពុង​ព្យាយាម​ផ្តាច់ខ្លួន​ពីរ​បប​សឹក ដោយ​បង្វែរ​ទៅ​ស្របតាម​លិ​ទ្ធិ​ប្រជាធិបតេយ្យ។

 

គួរ​បញ្ជាក់ថា លោក ​ថេ​ន សេន ​មិនទាន់​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ទេ ក្នុងនោះ​នៅ​ថ្ងៃ​ពុធ​នេះ លោក​គ្រោង​ជួប​មេដឹកនាំ​ប្រទេស បារាំង នៅ​ក្រុងប៉ារីស៕

Myanmar-political-prisoners_7-23-2013_110641_l

 

Leave a Reply

(*) Required, Your email will not be published