សាក​សព​នារីពីរនាក់​ ត្រូវបាន​គេ​ប្រទះឃើញ​ហើម​ស្អុយ​នៅក្នុង​ព្រៃ​ដើម​អាកាស្យា

, , Leave a comment

រាជធានី​ភ្នំពេញ ៖ សាកសព​ស្ត្រី ២ នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ហើម​ស្អុយ​នៅក្នុង​ព្រៃ​ដើម​អាកាស្យា​ កាលពី​ម៉ោង ៧ និង ៣០ នាទី​ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ ត្រង់ចំណុច​ព្រៃ​ដើម

​អាកាស្យា លើ​កំណាត់​ផ្លូវ​បេតុង ស្ថិតក្នុង​សង្កាត់​ក្រាំងធ្នុង ខណ្ឌ​ពោធិ៍​សែន​ជ័យ។

 

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​ស្ត្រី​ទី១ឈ្មោះ វន លក្ខិណា អាយុ​ប្រហែល២៥ឆ្នាំ ទី២ឈ្មោះ ហ៊ុល សំណាង អាយុ​ប្រហែល៣០ឆ្នាំ ទាំង២នាក់​ជា​សិស្សសាលា​ឯកជន«មេតូ​ឌីស្ត​​កម្ពុជា»។

 

ប្រភពព័ត៌មាន​ពីសា​ក្សី​ឈ្មោះ សារី សុភា ភេទ​ប្រុស អាយុ២៩ឆ្នាំ ដែល​ប្រទះឃើញ​សាកសព​មុនគេ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ដើរទៅ​បត់ជើង​នៅ​ចំណុច​ព្រៃ​ដើម​អាកាស្យា ហើយ​ពេល​រៀប​ត្រឡប់ទៅផ្ទះ​វិញ​ស្រាប់តែ​ធំខ្លិន​ស្អុយ​ចេញពី​ក្នុងព្រៃ លុះ​ដើរទៅ​មើល​ក៏​ប្រទះឃើញ​សាកសព​ស្ត្រី​ទាំង២ហើម​ស្អុយ ចង​ផ្អោប​គ្នា​តែម្តង។ ក្រោយពេល​កើតហេតុភ្លាមៗ សាកស្សី​បានរ​ត់ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ត្រួតពិនិត្យ​សាកសព ជំហាន​ដំបូង​​ចំពោះ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​​គឺ​ជា​អំពើ​ឃាតកម្ម​៕

IMG_1725 IMG_1735 IMG_1744 1001519_161779260673839_1801412773_n 971706_161779274007171_2081894935_n

 

Leave a Reply

(*) Required, Your email will not be published