ដោយ​សារ​ស្ថាន​ភាព​ជំងឺ ហេង ម៉ារ៉ាឌី ឈប់​ប្រឡូក​ក្នុង​វិស័យ​ពី​សិល្បៈ​

, , Leave a comment

រាជធានីភ្នំពេញ ៖ កញ្ញាហេង ម៉ារ៉ាឌី ដែលបានបាត់មុខពីវិថីសិល្បៈ អស់មួយ ខ្យល់ធំ ក្រោយពីនាងមានជំងឺ ធ្វើទុកខ្លាំងរហូតដល់ ត្រូវចេញទៅប្រទេស វៀតណាមទាំងយប់ហើយរហូតមកដល់ពេលនេះគេ នៅតែមិនឃើញ វត្តមានរបស់នាង នៅលើកញ្ចក់ទូរទស្សន៍ ដូចរាល់ដងនៅឡើយទេ ដោយ មានពាក្យចចាមអារ៉ាម លើកឡើងតៗគ្នាថា ស្ថានភាពជំងឺនាងមិនទាន់ ធូរស្រាលគួរឲ្យ កត់សំគាល់នៅឡើយទេ ហើយក៏មិនទាន់មានភ្លើង ខៀវ ណាមួយបង្ហាញថា នាងវិលត្រឡប់មក ចាប់អាជីពចាស់វិញ នោះទេ។

 

តារាសម្តែងតួកាចឆ្នាស់ឆ្នើម ឈ្នានីសសម្បូរ សំណើចកញ្ញា ហេង ម៉ារ៉ាឌី គឺជាតារាស្រីមួយដួងដែល ទស្សនិកជន ស្រលាញ់ពេញចិត្ត ការសម្តែងរបស់ នាងមិនដាច់ពីមាត់ នៅពេលដែល នាងសម្តែងតួកាច ម្តងៗ ។ តែក្នុងមួយរយៈពេល ចុងក្រោយចាប់តាំងពី នាងផ្អាកពីសិល្បៈអស់រយៈ ពេលជាច្រើនខែកន្លង ទៅនេះគេមិនដែល ឃើញនាង បង្ហាញវត្តមាននៅលើ កញ្ចក់ទូរទស្សន៍ កម្មវិធីរបស់អ្នកសិល្បៈឡើយ ។ ចាប់តាំងពី នាងផ្អាកពីសិល្បៈ ទៅសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យវៀតណាម មកនាងហាក់ផ្តាច់ខ្លួន ពីប្រព័ន្ធផ្សព្វផ្សាយ ស្ទើរទាំងស្រុង ដោយគ្មានអ្នកណាម្នាក់ ចេញមុខប្រាប់ដល់ អ្នកកាសែតពីស្ថានភាព ជំងឺរបស់នាងឡើយ។

 

ស្របពេលជាមួយគ្នានោះដែរ ក៏មានប្រភពក្រៅផ្លូវ ការមួយបង្ហើប ប្រាប់ឲ្យដឹងថា ពេលនេះស្ថានភាពជំងឺរបស់ កញ្ញា ម៉ារ៉ាឌី ហាក់មានសភាពធ្ងន់ មិនទាន់មានសញ្ញា ធូរស្រាលប៉ុន្មានទេ ម្តងឈឺម្តងធូរ ហេតុនេះហើយបានជានាងត្រូវ ទុកពេលវេលាច្រើន ក្នុងការព្យាបាលថែទាំ សុខភាពមិនសូវគិត ពីការងារសិល្បៈទេ ដរាបណានាង ព្យាបាលជំងឺ ជាទើបវិលមកចាប់ អាជីពចាស់វិញ។

 

ប្រភពខាងលើបាន ប្រាប់ឲ្យដឹងបន្ថែម ទៀតថាកញ្ញា ម៉ារ៉ាឌី ត្រូវបានលោកគ្រូពេទ្យ ហាមមិនឲ្យធ្វើការងារ ច្រើនហត់នឿយពេកទេ ត្រូវទុកពេលវេលាក្នុង ការថែទាំសុខភាព ឲ្យបានច្រើន ដូច្នេះហើយបានជា នាងត្រូវបង្ខំចិត្ត ផ្អាកការងារសិល្បៈ ដោយគ្មានការបរិច្ឆេទ ត្រឡប់មកចាប់ អាជីពសិល្បៈវិញទេ ហើយប្រសិនបើជំងឺ របស់នាងធូរស្រាល ក៏នាងមិនមានបំណង ចង់វិលត្រឡប់មក ចាប់អាជីពចាស់ទេ ដោយសារតែនាង មិនចង់ធ្វើបាបខ្លួន ឲ្យឈឺធ្ងន់ជាងនេះ ព្រោះថាបើឈឺធ្ងន់ ជាងនេះនាង អាចប្រឈមមុខ និង បញ្ហាច្រើនត្រូវចូល មន្ទីរពេទ្យវះកាត់ ថែមទៀតផង។

 

បើតាមប្រភពពីអ្នកសិល្បៈ ដែលឧស្សាហ៍ចេញ ចូលហាងរបស់នាង បានបង្ហើបប្រាប់ឲ្យដឹងថា ពួកគេមិនសូវបានជួប កញ្ញា ម៉ារ៉ាឌី ប៉ុន្មានទេ ដោយសារតែនាង ឧស្សាហ៍ចេញចូលទៅ ពិនិត្យសុខភាពនៅ មន្ទីរពេទ្យវៀតណាម ហើយចំពោះស្ថានភាព ជំងឺរបស់នាង ឮអ្នកនៅក្នុងហាងប្រាប់ថា បានធូរស្រាលជាងមុន តែគ្មានអ្នកណាដឹងថា នាងត្រឡប់មក ចាប់អាជីពសិល្បៈវិញ នៅពេលណានោះទេ៕

heng-marady0 heng-marady-04-12-2012--15-58-52 4548

 

Leave a Reply

(*) Required, Your email will not be published