​សមត្ថកិច្ច​ចាប់​បាន​ក្មេង​ទំនើង​​ពីរ​ក្រុម​ បន្ទាប់​ពី​​ដេញ​វាយ​គ្នាពេញ​ដង​ផ្លូវ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន  ១​ក្រុម មាន​គ្នា ៣​នាក់ ជិះ​ម៉ូតូ​អាយ​ខន ១​គ្រឿង ប្រដាប់​ដោយ​ដែក​សរសៃ បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ជាមួយ​យុវជន ១​ក្រុម​ទៀត មាន​គ្នា ៦​នាក់ ក្នុងនោះ មាន​ស្រី​ម្នាក់​ផងជិះ​ក្នុង​រថយន្ត​ម៉ាក អា​តូ​ស ១​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2H-6122 និង​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​ប​ណ្តោ​យ​​​ផ្លូវ ២៧១​ពី​ត្បូង​ទៅ​ជើង បាន​ដេញ​វាយ​គ្នា​ពេញ​ដងផ្លូវ ត្រូវ​សមត្ថកិច្ច​ល្បាត​ឃើញ តាម​ស្ទាក់ ចាប់បាន ដល់​ភូមិសាស្ត្រ ខណ្ឌទួលគោក ឃាត់ខ្លួន​បាន ៣​នាក់ និង​ម៉ូតូ ១​គ្រឿ​ង ចំណែក ១​ក្រុម​ទៀត បាន​ជិះ​ម៉ូតូ និង​រថយន្ត​រត់គេច​ខ្លួន​រហូតដល់​ចំណុច​ផ្លូវ​ភ្នំពេញ​-​ហាណូយ ស្ថិតក្នុង​សង្កាត់ ឃ្មួញ ខណ្ឌ សែន​សុខ ទើប​សមត្ថកិច្ច​ចាប់បាន​នាក់​ជិះ​​ក្នុង​រថយន្ត​៣​នាក់​ស្រី​១​នាក់​ចំណែក​នាក់​ជិះ​ម៉ូតូ​៣​នាក់​បានគេច​ខ្លូន ។​

 

ហេតុការណ៍​ដេញ​វាយ​គ្នា​បង្ក​ភាព​អាណាធិបតេយ្យ​តាម​ដងផ្លូវ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​យប់ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤ កក្កដា ២០១៣​នៅ​ចំណុះ​ផ្លូ​វ ​២​០០៤​ប្រសព្វ​ផ្លូវ ២៧១​ក្នុង​សង្កាត់​ទឹកថ្លា ខ​ណ្ដ សែន​សុខ ។ បច្ចុប្បន្ន​សមត្ថកិច្ច​ឃាត់​ខ្លូន​ទាំងសងខាង​បាន យុវជន​ទាំង ៦​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់ យកមក​សួរ​នាំនៅ​អធិការដ្ឋាន នគ​បាល​ខណ្ឌ​សែន​សុខ៕

cd1

 

Leave a Reply

(*) Required, Your email will not be published