​ស្រ​​វឹ​ង​​បើ​ក​​​​រថ​យ​ន្ត​​​​​កា​ម​​​​រី​​​ ​​​ទៅ​​​បុ​ក​​​រ​នាំ​ង​​​ដែ​ក​​​ពុះ​ចែក​​ផ្លូ​វ​​បាក់​​អ​ស់​​ ៧​ ផ្ទាំ​ង​​

, , Leave a comment

រា​ជ​ធានីភ្នំ​ពេ​ញ​ ៖​ ​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2O 9915 បើក​បរ​ទាំង​ជាតិ​ស្រវឹង​​ទើប​នឹង​ជូន​ក្រុម​គ្រួសារ​មក​​ពី​ដើរ​លេងបានបើករថយន្តគេចម៉ូតូមួយគ្រឿងជ្រុលទៅបុករនាំងដែកពុះចែកផ្លូវបាក់អស់៧ផ្ទាំង នៅមុខក្រសួងការពារជាតិ ​តា​មម​ហា​វិ​ថី​ស​​ហ​ព័​ន្ធ​រុ​​ស្ស៊ី ស្ថិតក្នុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៣ កក្កដា ។

 

បើតាមអ្នកបើកបរថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ បានឲ្យដឹងថា ក្នុងរថយន្តជិះគ្នា៥នាក់ ជាលក្ខណៈ​ក្រុម​គ្រួសារ​ មាន​ស្រី​ មាន​ប្រុស​ មា​ន​ចាស់​ មានក្មេង​ ទើបនឹង​ជូន​ក្រុម​គ្រួសា​រ​មក​ពី​ដើរ​លេង ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ​មានម៉ូតូមួយគ្រឿងបើកកាត់មុខ​រថយន្ត​របស់គាត់ទើបរេចង្កូតទៅបុករនាំងដែក ពុះ​ចែក​ផ្លូវ​បាក់​ និង​វេច​អស់​ ៧​ ផ្ទាំង និ​ង​​​បុ​ក​បា​ក់​បង្គោល​ភ្លើង​បំភ្លឺ​រនាំ​ង​ដែ​ក​ដា​ក់​​នៅ​ខា​ង​មុខ​រ​នាំ​ង​ដែកផ​ងដែ​រ​ ​ប​ណ្តា​លឲ្យរ​ថ​យ​ន្តដា​ច់កា​ឡេកង់មុខខាងឆ្វេងបើកទៅមុខលែងរួច ។

 

​​ក្រោយ​​ពេ​​​ល​កើ​ត​​ហេតុ​​រ​ថ​យ​ន្តបង្ករ​ង​កា​រ​ខូ​ច​ខាត​ខា​ង​មុខផ្នែក​ខាង​ឆ្វេង និង​តៃ​កុង​រថយន្ត​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​ការិ​យា​​​ល័​យ​​​ន​គ​​រ​បា​ល​​​ច​​រា​ចរណ៍​ផ្លូវ​គោ​ក​ ដើ​ម្បី​សង​សំណង​ការ​ខូច​ខាត​ ៕

DSC03644 DSC03640 DSC03645

 

Leave a Reply

(*) Required, Your email will not be published