​បុរស​​ជនជា​​តិ​​​​ចិន​​ម្នា​ក់​​​ដេ​ក​ស្លា​ប់​​មុ​ខ​ផ្ទះ​​សំ​ណា​ក់​​​យី​ហោ មា​ន​​​លាភ​ថ្មី​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​គ្រា​ដែល​គេ​ទើប​ចេញពី​មន្ទីរពេទ្យ​ហើយ​ជិះ​រ៉ឺម៉ក់​កង់​៣ សំដៅទៅ​ផ្ទះ​នោះ​។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​ង ១៧​និង​៤០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែ កក្ដ​ដា ឆ្នាំ ២០១៣ នៅ​ចំណុច​មុខផ្ទះ​សំណាក់ មាន​លាភ​ថ្មី តាម​បណ្ដោយ​ផ្លូវ​លេខ​៨M ស្ថិត​ក្នុងភូមិ ទ្រា​៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។​

 

​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនជាតិ ម្នាក់​វ័យ​ប្រហែល​ជាង​៤០​ឆ្នាំ ធ្វើដំណើរ​ដោយ​ជិះ​កង់​បី​ទើបតែ​ចេញពី​ព្យាបាល​ជំងឺ​នៅ​មន្ទី​ពេទ្យ និង​មាន​ជាប់​សា​រ៉ូម​នៅ​និង​ដៃ ផង​ពេលមកដល់​ចំណុច​ខាងលើ​ដោយមាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន បុរស​ជនជាតិ​ចិន​ម្នាក់​នោះបាន​ប្រាប់​ម្ចាស់​កង់​បី​ឲ្យ​ឈប់​ពេល​ចុះ​ពីលើ​កង់​បី បាន​២​ទៅ​៣​ជំ​ហៀន​ក៏​ដួល​ដាច់ខ្យល់​ស្លាប់​តែម្តងទៅ​។​

 

​ប្រភព​ដដែល​បាន​បន្តថា បុរស​ដែល​ស្លាប់​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​ដោយ​គ្រាន់តែ​ដឹងថា ជា​ជន​ជាតិចិន​ស្នាក់នៅ​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ទ្រា​៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ​ មានជ័យ​។​បច្ចុប្បន្ន​សព សមត្ថកិច្ច​កំពុង​ធ្វើ​កោសល​វិ​ច័​យ្យ​ដើម្បី​ឲ្យ​ដឹងថា​តើ​ជនរងគ្រោះ​ស្លាប់់​មកពី​មូលហេតុ​អ្វី ៕

103_7023 103_7035 103_7019

 

Leave a Reply

(*) Required, Your email will not be published