កូ​រ៉ូ​ឡា​បុក​ហុងដា​សេ​១១០​ខ្ទេច​ទាំង​សងខាង​របួស​៣​នាក់​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ រថយន្ត​កូរ៉ូឡា ១​គ្រឿង ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2L-0373 ធ្វើដំណើរ​តាមផ្លូវ​២០០៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​មុខ​ហាង​កា​រ៉ា​អូ​ខេ​អាណាចក្រ​សុខា KTV ក៏​ជ្រុល​ទៅបុក​ពីក្រោយ​ម៉ូតូ​ឌ្រី​ម​C110 ស៊េរី​២០១២ ពណ៌​ខៀវ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BI-2300 ជិះ​ដោយ​បុរស ៣​នាក់ ដែល​បើក​ស្របគ្នា បណ្តាលឱ្យ​មនុស្ស​ខ្ទាត​ចេញពី​ម៉ូតូ​រងរបួស​ស្រាល​ទាំង​៣​នាក់ ចំណែក​ម៉ូតូ និង​រថយន្ត​រង​ការខូចខាត​ទាំងសងខាង ។​

 

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ០៥​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ កក្កដា ២០១៣ ស្ថិត​ក្នុងភូមិ ប៉ប្រក់​ខាងជើង សង្កាត់ កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ម៉ូតូ និង​រថយន្ត ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​នាំយកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​ដោះស្រាយ ៕

coro1

 

Leave a Reply

(*) Required, Your email will not be published