ព្រីម លីហ្សា ជួល​ជំនួយ​ការ​ ១ ខែ​ ៣ ពាន់​ដុល្លារ​

, , Leave a comment

តារា​សម្ដែងសិចស៊ីកញ្ញា​ព្រីម​ លីហ្សា ដែល​គេ​ស្គាល់​ថា ជាតារា​ដែល​ហ៊ាន​ចំណាយ​ប្រាក់​ក្បែរ​ម៉ឺន​ដុល្លារ​​ទិញ​សំលៀក​បំពាក់​នោះ បាន​បង្ហើប​ប្រាប់​ថា នាង​បាន​ជួល​ជំនួយ​ការ​រក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស ​ក្នុង​តម្លៃ​៣​ពាន់​ដុល្លារ​ក្នុង​១ខែ។ “យ៉ាង​ហោច​ណាស់​ខ្ញុំ​ចេញ​ក្រៅ​ប្រទេស​ពីរ​ទៅ​បី​ដង​ ពេល​ខ្លះ​១​សប្ដាហ៍ ពេល​ខ្លះ​១ខែ​ទៅ​តាម​ការ​អញ្ជើញ​របស់​ក្រុម​ហ៊ុន​នៅ​ក្រៅ​ស្រុក​នោះ។ ទីផ្សារ​ខ្ញុំ​រក​បាន​នេះ​ គឺ​បាន​មក​ពី​ខ្ញុំ​មាន​ជំនួយ​ការ​នៅ​ប្រទេស​សិង្ហបុរី គាត់​ជា​អ្នក​រក​ទីផ្សារ​សិល្បៈ​ឲ្យ​ខ្ញុំ​”។ ទាំង​នេះ​ជា​ការ​លើក​ឡើង​របស់​ ព្រីម ​លីហ្សា។

 

លីហ្សា ដែល​គេ​ស្គាល់​ថា តារា​សម្ដែង​ដែល​មិន​សូវ​មាន​ទីផ្សារ​ក្នុង​ស្រុក​ ប៉ុន្តែ​សម្រុក​ទីផ្សារ​ក្រៅ​ប្រទេស​រូប​នេះ​បាន​ទទួល​ស្គាល់​ថា នាង​មិន​សូវ​មាន​ទីផ្សារ​ក្នុង​ស្រុក​នោះ​ទេ។ ការណ៍​ដែល​មិន​សូវ​មាន​ទីផ្សារ​នោះ​ទំនង​ដោយ​សារ​តែ​ផលិត​កម្ម​ក្នុង​ស្រុក​មិន​ហ៊ាន​ហៅ​នាង​ព្រោះ​ខ្លាច​មាន​តម្លៃ​ខ្លួន​ថ្លៃ។ ប៉ុន្ដែ​ព្រីម​ លីហ្សា បាន​បញ្ជាក់​ថា អ្វី​ៗ​សុទ្ធ​តែ​អាច​ចរចា​គ្នា​បាន​ ថ្វី​បើ​នាង​មាន​ទីផ្សារ​ក្រៅ​ប្រទេស​ច្រើន​ហើយ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ក៏ដោយ​។ លីហ្សា​ក៏​បាន​បង្ហើប​ប្រាប់​ដែរ​ថា នាង​ចេញ​ទៅ​ក្រៅ​ប្រទេស​ម្ដងៗ​ អាច​កើប​ប្រាក់​បាន​ខ្ទង់​ពាន់​ដុល្លារ​ ឬ​ក្បែរ​ម៉ឺន​ដុល្លារ​ឯណោះ​។ ប្រទេស​ដែល​នាង​ធ្លាប់​បាន​ចេញ​ចូលរួម​កម្មវិធី​​សម្ពោធ​ក្រុមហ៊ុន​ធំៗ និង​សម្ដែង​ រួមមាន​ប្រទេស វៀតណាម ថៃ និង​សិង្ហបុរី។

 

វ័យ​២០ឆ្នាំ កញ្ញា ព្រីម​ លីហ្សា បាន​ហក់​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ​២០០៦​ បន្ទាប់​ពី​នាង​បាន​ឈប់​រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ​ នៅ​ត្រឹម​ថ្នាក់​ទី​១០​។ ផលិត​កម្ម​ដំបូង​គេ​ ដែល​នាង​បាន​ថត គឺ​ផលិត​កម្ម​ឆ្លងដែន, ប៊្លូដាយមីន, និង​ផលិត​កម្ម​ បុប្ផា។ ជាបន្តបន្ទាប់ ​នាង​បាន​ថត​សម្ដែង​ខារ៉ា​អូខេ និង​ដើរ​តួសម្ដែង​ ឲ្យ​ផលិត​កម្ម​ FCI,​ SSB, ​ហង្សមាស, និង​Sunday ជាដើម​៕​

 Prim-Liza1 Prem-Nisa-1

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published