កូរ៉េខាងជើង ​រំលឹក​ខួប​ ៦០ ​ឆ្នាំ​​​​នៃ​ការ​បញ្ចប់​សង្គ្រាម​​រវាង​បង​ប្អូន​ទាំង​ ២

, , Leave a comment

ក្រុង​ព្យុង​យ៉ាង ៖ ក្រោម​វត្តមាន​កងទ័ព​របស់​ខ្លួន​​រាប់ពាន់​​នាក់​ កូរ៉េខាងជើង​បាន​​ប្រារព្ធ​ខួប​លើក​ទី​៦០​ នៃ​សង្គ្រាម​រវាង​​បងប្អូន​ទាំងពីរ​​កាល​ពីម្សិលមិញ។ សង្គ្រាម​រវាង​បងប្អូន​ទាំងពីរ​ ​បាន​កើតឡើង​ចាប់​​ឆ្នាំ​១៩៥០-១៩៥៣ ​ដែល​បាន​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​​​បែង​ចែក​ជា​ពីរ​រហូត​មកដល់​សព្វថ្ងៃ​។ ក្រៅ​ពី​មាន​ការ​រៀបចំ​​ដង្ហែក្បួន​របស់​យោធា គេ​ក៏​ឃើញ​មាន​វត្តមាន​​ក្រុម​​អ្នក​សម្ដែង​​ចំនួន​ ១២០​ ០០០​នាក់​​សម្ដែង​សិល្បៈ​ជួន​មហាជន​ទស្សនា​​​​​ក្នុង​រយៈ​ពេល​​ ៩០​នាទី​ នៅ​ឯ​​ពហុកីឡដ្ឋាន​ជាតិ​ទីក្រុង​ព្យុងយ៉ាង។ តាម​ការ​ឲ្យ​ដឹង ​ពិធី​នេះ​នឹង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា​ខាងមុខ។​​

 

ពិធី​នេះ​ត្រូវ​បាន​​ទីក្រុង​ព្យុងយ៉ាង​ចាត់​ទុក​ថា ​គឺ​ជា​កម្មវិធី​​​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​របស់​ខ្លួន ដែល​គេ​ជឿជាក់​ថា​ វា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ ​និង​អន្តរជាតិ​​យ៉ាង​ច្រើន​កុះករ​មក​ទស្សនា​ជា​រៀងរាល់​ឆ្នាំ។ បើ​យោង​តាម​​មន្ត្រី​ទេសចរណ៍​របស់​កូរ៉េខាងជើង ​បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​អ្នក​ទេសចរណ៍​១.០០០​នាក់ ​បាន​មក​​ចូលរួម​ក្នុង​កម្មវិធី​នេះ ​កាល​ពី​ឆ្នាំ​ទៅ ខណៈ​ដែល​ចំនួន​ភ្ញៀវ​​បរទេស​នៅ​ឆ្នាំ​នេះ ​នឹង​អាច​កើន​ឡើង​ពី ​១.២០០​ទៅ​១.៥០០ នាក់។

 

មន្ត្រី​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​​ទៀត​ថា ក្រៅ​ពី​ការ​រំឭក​ខួប​លើក​ទី​៦០​នេះ រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ក៏​មាន​គោលបំណង​មួយ ដើម្បី​បង្ហាញ​ទៅ​ដល់​ប្រជាជន​​នៅ​ទូទាំង​ពិភពលោក​បាន​ស្គាល់ ​និង​​បាន​ស្វែងយល់​ពី​វប្បធម៌​ដ៏​​សម្បូរ​​បែប​របស់​ខ្លួន​នៅ​ពេល​បច្ចុប្បន្ន​នេះ៕

U158P5029DT20130723080021 korea-s (4) korea-s korea-s (1) korea-s (2)

 

Leave a Reply

(*) Required, Your email will not be published