ចំនួន​មនុស្ស​ស្លាប់ដោយសារ​រញ្ជួយ​ដីនៅ​ចិន កើន​ដល់៨៩នាក់ ហើយ៥នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន

, , Leave a comment

ប្រទេសចិន ៖ ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​គ្រោះ​រញ្ជួយ​ដី​កម្លាំង៦.៦រិច​ទ័​រ ដែលបានវាយប្រហារ​ខេត្ត ហ្គា​ន​ស៊ូ របស់​ចិន កាលពី​ម្សិលមិញ​នោះ បាន​កើន​ដល់៨៩នាក់ និង​បាត់​ខ្លួន៥នាក់។នេះ​យោងតាម​ក្រុមមន្ត្រី​ខេត្ត ហ្គា​ន​ស៊ូ ដែល​បាន​និយាយ​ក្នុង​ពេលធ្វើ​សន្និសីទ​សារព័ត៌មាន​ដំបូង អំពី​កិច្ចការ​សង្គ្រោះ កាលពី​ម្សិលមិញ។

 

ប្រភព​បាន​និយាយថា មនុស្ស​យ៉ាងតិច៨៩នាក់​បាន​ស្លាប់ ហើយ​ជិត៦០០នាក់​ទៀត​រងរបួស ​ដោ​យ​សារ​តែ​គ្រោះ​រញ្ជួយ​ដី​កម្លាំង៦.៦រិច​ទ័​រ ដែល​បាន​វាយប្រហារ​ខេត្ត ហ្គា​ន​ស៊ូ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ស្ថិតក្នុង​តំបន់​ភាគ​ខាងជើង​ឆៀង​ខាងលិច​ប្រទេស​ចិន។

 

ប្រភព​បាន​បន្តទៀតថា ក្នុងចំណោម​អ្នករបួស​ទាំងអស់ មាន៨៥នាក់​របួស​ធ្ងន់។ អាជ្ញាធរ​ក្នុង​ក្រុមប៉េកាំង បាន​បង្កើន​ការឆ្លើយតប​ចំពោះបញ្ហាឲ្យតាន់តែបន្ទាន់ ហើយ​ក្រសួង​កិច្ចការ​ជន​ស៊ីវិល​ក៏បា​នប​ញ្ចូ​ន​សម្ភារប្រើប្រាស់​មួយចំនួន ទៅកាន់​តំបន់​រងគ្រោះ៕

Dingxi_1526919g 473B589F8E9F2646460ADFF2D961A_h405_w622_m2_q80_cWYktGlzQ

 

Leave a Reply

(*) Required, Your email will not be published