ប្រជាពលរដ្ឋ​អង់គ្លេស ​អបអរសាទរ​ចំពោះ​ព្រះ​នាង​ Kate ដែល​ប្រសូត្របាន​ព្រះរាជបុត្រា

, , Leave a comment

ប្រជាជន​ទូទាំង​ចក្រភព​អង់គ្លេស​ទាំង​មូល​បាន​សម្ដែង​ក្ដី​រីករាយ​ និង​រំភើប​ឥត​ឧបមា​​ក្រោយ​បាន​ទទួល​ដំណឹង​ថា ​​ព្រះនាង​ Kate ​ប្រសូត​បាន​បុត្រា​ដោយ​សុវត្ថិភាព។ The Duchess ofCambridge ​បាន​ប្រសូត​បុត្រ​នៅ​មន្ទីរពេទ្យ​ St Mary’s ​ក្នុង​សង្កាត់​​ Paddington ​ឡុងដុង​ខាង​លិច។ ​​​ការ​​ប្រសូត​បុត្រ​​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ម៉ោង​ ១៦: ២៤ ​នាទី (ម៉ោង​ក្នុង​ស្រុក) ​ដោយ​បុត្រា​នោះ​មាន​ទម្ងន់​ប្រហែល ៣,៨ ​គីឡូក្រាម។


អ្នក​នាំ​ពាក្យ​​រាជវាំង Buckingham ​បាន​និយាយ​ថា ​Queen និង​ Duke of Edinburgh ​មាន​ក្ដី​រំភើប​រីករាយ​ជា​ខ្លាំង​ចំពោះ​ការ​ប្រសូត​នេះ។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​​លោក David Cameron ​បាន​​មាន​ប្រសាសន៍​ថា ​​ប្រជាជន​ទូទាំង​ប្រទេស​នឹង​នាំ​គ្នា​អបអរ​ចំពោះ​ដំណឹង​នេះ។ ​​ព្រះ​អម្ចាស់​ Charles និង​ព្រះ​មហេសី​នឹង​ក្លាយ​ជា​មាតាបិតា​ដ៏​អស្ចារ្យ។ ស្រប​គ្នា​នេះ​ដែរ​ ប្រធានាធិបតី​អាមេរិក​លោក ​បារ៉ាក់​ អូបាម៉ា ​​បាន​សម្ដែង​ក្ដី​សាទរ​ជូន​ពរ​ថា ​យើង​ទាំង​អស់​គ្នា​សូម​បន់ស្រន់​​ឲ្យ​ព្រះ​អម្ចាស់​ និង​ព្រះ​មហេសី​ជួប​តែ​សុភមង្គល​ដ៏​អស្ចារ្យ​ក្នុង​នាម​ជា​មាតាបិតា​របស់​បុត្រា។នៅ​ក្រៅ​រាជវាំង​ Buckingham ​វិញ​គេ​សង្កេត​ឃើញ​ មនុស្ស​រាប់​ពាន់​នាក់​សម្ដែង​ក្ដី​រំភើប​ រីករាយ ​​និង​រង់ចាំ​ថត​ជាមួយ​ លិខិត​ជូន​ដំណឹង​ជា​ផ្លូវការ​ដែល​ដាក់​តាំង​នៅ​មុខ​រាជវាំង។ ​ក្រៅ​ពី​នេះ ​ប្រជាជន​អង់គ្លេស​គ្រប់​ទី​កន្លែង​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​អបអរ​ដោយ​ក្ដី​រីករាយ​​ជា​ខ្លាំង​ផង​ដែរ៕

king us (8) king us (9) king us (10) king us king us (1) king us (2) king us (3) king us (4) king us (5) king us (6) king us (7)

 

Leave a Reply

(*) Required, Your email will not be published