ចន្ទ័ សុធារ័ត្ន ​ស្រឡាញ់​ប្ដី​ចាស់ អត់​សម្លឹង​ទ្រព្យ

, , Leave a comment

ដូច​ពាក្យ​ចាស់​និយាយ​ថា ប្ដី​ចាស់​ចេះ​ថ្នម ដូច្នេះ​ហើយ​ កញ្ញា​ច័ន្ទ សុធារ័ត្ន បាន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​ជា​អ្នក​ជំនួញ​វ័យ​ប្រហាក់​ប្រហែល​នឹង​ឪពុក​របស់​នាង​។ នាង​ក៏​បាន​ទាត់​ចោល​នៅ​ពាក្យ​ចចាមអារ៉ាម​ផង​ដែរ​ថា នាង​ស្រឡាញ់​ប្ដី​ចាស់​ព្រោះ​តែ​ទ្រព្យ​នោះ​។​  “ស្នេហា​របស់​ខ្ញុំ​​ គឺ​កើត​ឡើង​​រវាង​ចិត្ត​នឹង​ចិត្ត​ ចំណុច​ពិសេស​នោះ ប្ដី​​របស់​នាង​ពូកែ​ថ្នាក់ថ្នម ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មិន​អាច​ដក​ចិត្ត​បាន”​។

 

ថ្វីបើ​ទំនាក់ទំនង​ត្រឹម​ជា​គូ​ដណ្ដឹង ​ប៉ុន្តែ​គេ​កត់​សម្គាល់​ឃើញ​ថា ​ស្នេហា​រវាង​កញ្ញា​ច័ន្ទ​ សុធារ័ត្ន​ និង​បុរស​ខ្មែរ​សញ្ជាតិ​បារាំង​វ័យ​ប្រហែល​៥០​ឆ្នាំ​នោះ​ ដូច​ជា​ប្ដី​និង​ប្រពន្ធ​ដែរ។ ជាមួយគ្នា​នេះ សុធារ័ត្ន​ តែងតែ​សរសើរ​ស្នេហា​របស់​នាង​ថា ជា​ភ័ព្វព្រេង ឬ ទេវតា​ប្រទាន​ក៏​​អាច​ថា​បាន ព្រោះ​ការ​ជួប​គ្នា​កើត​ឡើង​ បន្ទាប់​ពី​​មាន​ការ​ផ្សង​ព្រេង​របស់​នាង​កន្លង​មក។ សុធារ័ត្ន បាន​រំលឹក​ថា កាល​ក្នុង​​អំឡុង​ឆ្នាំ២០១២​ពេល​ដែល​នាង​ទៅ​ប្រកួត​​តារា​ម៉ូដែល​អាស៊ាន ជា​មួយ​កញ្ញា​អឿន លក្ខ័លីតា ឯ​ប្រទេស​ថៃ នាង​បាន​​ធ្វើ​ការ​បន់ស្រន់​ផ្សង​រក​គូស្រករ នៅ​ក្នុង​វត្ត​សក្ដិសិទ្ធិ​មួយ​នៅ​ទី​នោះ។  ក្រោយ​ពី​ត្រឡប់​មក​វិញ​មិន​បាន​ប៉ុន្មាន​ផង នាង​ក៏​បាន​ជួប​គូ​ដណ្ដឹង​របស់​នាង ដោយ​មិត្តភ័ក្ដិ​របស់​នាង​ជា​អ្នក​ណែនាំ​ឲ្យ​ស្គាល់។

 

តួសម្ដែង​ក្នុង​រឿង “ភូមិ​ស្នេហ៍​ជើង​ព្រៃ” លើក​ឡើង​ទៀត​ថា នាង​ពិត​ជា​ជឿ​លើ​ព្រេងវាសនា បើ​ទោះ​បី​ជា​ជំនឿ​មួយ​នេះ ស្ថិត​ក្នុង​មន្ទិល​របស់​មនុស្ស​ទូទៅ​យ៉ាង​ណា​ក្ដី។ នាង​​​ប្រាប់​ថា កន្លង​មក​នាង អត់​​ដែល​ស្គាល់​គូ​ដណ្ដឹង​របស់​នាង​ឡើយ  ប៉ុន្តែ​ក្រោយ​ពី​បាន​ស្គាល់​គ្នា​ភ្លាម ក៏​ចាប់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​​មិន​គួរឲ្យ​ជឿ។ សុធារ័ត្ន​បន្ត​ថា ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន​ខែ​​ផង ស្រាប់​តែ​គូ​ដណ្ដឹង​របស់​នាង សុំ​នាង​ភ្ជាប់​ពាក្យ​តែ​ម្ដង ដោយ​​គិត​មក​ដល់​បច្ចុប្បន្ន នាង​បាន​ភ្ជាប់​ពាក្យ​​បាន​ជាង៣ខែ​មក​ហើយ។ ជា​មួយ​គ្នា​នោះ គូ​ដណ្ដឹង​របស់​នាង បាន​បោះ​ទុន​ឲ្យ​នាង​រៀន​រកស៊ី ដោយ​បាន​បើក​ហាង​ម៉ាស្សា​មួយ​​កន្លែង នៅ​តាម​បណ្ដោយ​ផ្លូវ៣១០ សង្កាត់ បឹង​កេងកង១​ផង​ដែរ ហើយ​បច្ចុប្បន្ន​​កំពុង​តែ​ឲ្យ​ជាង​រៀប​ចំ​​បំពាក់​ឧបករណ៍ គ្រោង​សម្ពោធ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

ចាប់​តាំង​កញ្ញា​ចន្ទ័ សុធារ័ត្ន​បាន​ភ្ជាប់​ពាក្យ​​ជា​មួយ​​អ្នក​ជំនួញ​នេះ​មក ពេល​ទៅ​ណា​មក​គេ​​តែង​សង្កេត​ឃើញ​នាង​​បណ្ដើរ​គ្នា​យ៉ាង​​ស្អិតល្មួត។ ជា​មួយ​គ្នា​នោះ គេ​ឃើញ​នាង​ជិះ​សុទ្ធតែ​ឡាន​ទំនើប​ៗ ចំណែក​ឯ​គ្រឿងអលង្ការ​វិញ នាង​ពាក់​​​សុទ្ធតែ​របស់​ថ្លៃ​ៗ ថែមទាំង​មាន​អង្គរក្ស ដើរ​តាម​ទៀត​​ផង។ សុធារ័ត្ន និយាយ​​ទាំង​បិត​មាត់​មិន​ជិត​ឡើយ ដោយ​នាង​លើក​ឡើង​ថា ទាំង​នេះ​គឺ​ជា​សំណាង​របស់​នាង​ដែល​បាន​សាង​ពី​ជាតិ​មុន ហើយ​នាង​នឹង​រក្សា​មិន​ឲ្យ​បាត់​បង់​ឡើយ។

 

តារា​សម្ដែង​ដែល​មាន​វ័យ​២៩​ឆ្នាំ​ សុធារ័ត្ន បាន​​បង្ហើប​ឲ្យ​ដឹង​​ថា គូ​ដណ្ដឹង​របស់​នាង​គឺ​ជា បុរស​ពោះម៉ាយ​ខ្មែរ​សញ្ជាតិ​បារាំង​វ័យ​ជាង​៥០ឆ្នាំ បច្ចុប្បន្ន​កំពុង​តែ​រកស៊ី​មុខរបរ​ធំ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ តែ​នាង​សូម​មិន​​បញ្ចេញ​ឈ្មោះ​ទេ ហើយ​នាង​​គ្រោង​និង​ចូល​រោង​ជ័យ​នៅ​ឆ្នាំ​ក្រោយ​នេះ៕

Chan-Sok-tha-roth-2 Chan-Sok-tha-roth Chan-Sok-tha-roth-3

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published