បើករថយន្ត​CRV​ទាំង​ស្រវឹង ទៅបុក​របាំង​ពុះ​ទ្រូងផ្លូវ ខូចខាត​អស់​៥​កង់​

, , Leave a comment

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ទាំង​ស្រវឹង ទៅបុក​របាំង​ថ្ម​ពុះ​ទ្រូងផ្លូវ ខូចខាត​អស់​៥​កង់ នៅ​ជើង​ស្តុ​ប​ទេព​ផន ស្ថិ​ត​ក្នុ​ង​​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១១​យប់ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៣ ហើយ​បាន​ព្យាយាម​បើក​រត់គេច​រហូត​ទៅដល់​ផ្លូវ​១៩៨៦ មុខ​បុរី​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ទើប​សមត្ថកិច្ច​ឃាត់​បាន​។​

 

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ  រថយន្ត​CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-7591 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ខាងជើង​ស្តុ​ប​ទេព​ផន រថយន្ត​បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​បាក់​ក្បាល​អស់​១​កង់ និង​ខូចខាត​៤​កង់​ទៀត​។​

 

ក្រោយពី​បង្កហេតុ រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​រហូត​ទៅដល់​ផ្លូវ​១៩៨៦ មុខ​បុរី​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ទើបត្រូវ​កម្លាំង​ម៉ូតូ​ប្រដេញ​របស់​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ដេញ​ស្ទាក់​ឃាត់​បានធ្វើ​ការសាកសួរ ព្រោះ​ឃើញ​រថយន្ត​ខ្ទេច​មុខ ហើយក៏​បាន​នាំ​ទាំង​រថយន្ត និង​អ្នកបើកបរ​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

CRV1

 

Leave a Reply

(*) Required, Your email will not be published