រថយន្តបាឡែន បុករបងថ្ម ផ្ទះសំណាក់ខ្សាច់មាស ស្លាប់ស្រ្ដីម្នាក់ និងអ្នកបើកបររងរបួស

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​បុរស​ម្នាក់​រងរបួស​ស្រាល ខណៈដែល​រថយន្ត​កាម​រី​បា​ឡែ​ន​មួយគ្រឿង​បើក​ទៅបុក​របង​ផ្ទះសំណាក់​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ កក្កដា ២០១៣ ស្ថិតក្នុង​ភូមិ​កៀន​ឃ្លាំង​២ សង្កាត់​ព្រែក​លាភ ខណ្ឌឫស្សីកែវ​។​

 

​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ មាន​រថយន្ត​កាមរី​បា​ឡែ​ន ១​គ្រឿង ពណ៌ ស  ពាក់​ស្លាក​លេខ ភ្នំពេញ 2W-9157 បើកបរ​ដោយ​បុរស​ម្នាក់ និង​ស្ត្រី​អ្នករួមដំណើរ​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​តាមផ្លូវ​ស្ពាន​ជ្រោយចង្វា ខណៈ​មកដល់​មុខផ្ទះ​សំណាក់​ខ្សាច់មាស រថយន្ត​បាន​បួង​ចង្កូត​ត្រលប់​ក្រោយ ក៏​ជ្រុល​បោក​ខ្ទប់​នឹង​របង​ថ្ម​ផ្ទះសំណាក់ បណ្តាលឱ្យ​រថយន្ត​ក្រពឹត​ផ្នែក​ខាងស្តាំ​គាប​ជាប់​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​អ្នកបើកបរ រត់គេចខ្លួន​បាត់ ។​

 

​ភ្លាមៗ​សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង​យក​រថយន្ត​ខាងលើ ហើយ​នាំយកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគ​បាលច​រាច​ណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ចំណែក​សព​ស្ត្រី​ខាងលើ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវ​យកទៅ​ដំកល់ទុក​នៅ​វត្ត​ទឹកថ្លា រងចាំ​បងប្អូន​មក​ទ​ទូល​ពេល​ក្រោយ​៕

image-23 image-24 image-22 image-21

 

Leave a Reply

(*) Required, Your email will not be published