ចាប់​ខ្លួន​ជន​សង្ស័យ​ពីរនាក់ ពាក់ព័ន្ទ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ រួម​ទាំង​ថ្នាំ​ញៀន​ម៉ា​ទឹក​កក​ចំនួន ១៣ កញ្ចប់​

, , Leave a comment

រាជធានីភ្នំពេញ​ ​៖ យុ​វ​ជន​២នាក់​ត្រូវ​សមត្ថ​​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក​ ​បាន​ស្រាវជ្រាវ​រហូត​ចាប់​ខ្លួន​បាន​ ​ជា​ប​ន្ដ​ ​បន្ទាប់​ដោយ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​ ​គ្រឿង​ញៀន​ ​ក្នុង​ខ​ណៈ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​ជួញ​ដូរ​និង​មាន​ថ្នាំ​ ​ញៀន​នៅ​ជាប់​នឹង​ខ្លួន​ជា​ច្រើន​កញ្ចប់​ ​នោះ​ ​។

 

ជន​សង្ស័យ​ទាំង​២នាក់​នេះ​ត្រូវ​បាន​ ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក​ ​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ក​ក្ក​ដា​ ​២០១៣ នៅ​កន្លែង​ផ្សេង​គ្នា​ ​នៅ​ក្នុង​ ​សង្កាត់​ផ្សារ​ដេ​ប៉ូ​២ ខណ្ឌ​ទួល​គោក​ ​ហើយ​ ​ក្នុង​ការ​ឃាត់​ខ្លួន​នេះ​សមត្ថ​កិច្ច​ ​ដក​ហូត​ ​បាន​ថ្នាំ​ញៀន​សរុប​១៣កញ្ចប់​ ​។ ជន​ ​សង្ស័យ​ទាំង​២នាក់​នេះ​ត្រូវ​បាន​កង​រាជ​ ​អាវុធ​ហត្ថ​ប្រាប់​ឱ្យ​ស្គាល់​ ​ក្នុង​នោះ​ជន​ ​សង្ស័យ​ទី​១ឈ្មោះ​ ​ម៉ៅ​ ​សា​ម​ឌី​ ​អាយុ​១៨ ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​១៨៨ព​ ​ភូមិ​ទឹក​ថ្លា​ ​សង្កាត់​ទឹក​ថ្លា​ ​ហើយ​ជន​សង្ស័យ​ម្នាក់​នេះ​ ​ត្រូវ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ស្រាវ​ ​ជ្រាវ​ ​ស្ទាក់​ចាប់​បាន​ ​កាល​ពី​វេលា​ម៉ោង​ ​១០និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​២១ខែ​ក​ក្ក​ដា​ ​២០១៣ ខ​ណៈ​ជន​នេះ​កំពុង​ធ្វើ​ដំណើរ​ ​តាម​ផ្លូវ​លេខ​១៥០កែង​ផ្លូវ​លេខ​២២១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉ូ​២ ដើម្បី​ធ្វើ​ ​សកម្មភាព​ចែក​ចាយ​ថ្នាំ​ញៀន​ ​និង​បាន​ ​ដក​ហូត​បាន​ថ្នាំ​ញៀន​៤កញ្ចប់​ ​ក្នុង​នោះ​ ​មាន​២កញ្ចប់​ធំ​ ​។

 

ចំណែក​ជន​សង្ស័យ​ ​ទី​២ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ​សៅ​ ​វ​ណ្ណៈ​ ភេទ​ប្រុស​ ​អាយុ​២៣ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​ ​លេខ​២៥ ផ្លូវ​លេខ​១៤៦ សង្កាត់​ផ្សារ​ដេ​ប៉ូ​ ​ទី​២ ខណ្ឌ​ទួល​គោក​ ​ ​ត្រូវ​បាន​សមត្ថ​កិច្ច​ ​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង​១១ព្រឹក​ ​ថ្ងៃ​ទី​២១ ខែ​ក​ក្ក​ដា​ឆ្នាំ​២០១៣ ដោយ​ដក​ហូត​បាន​ ​ថ្នាំ​ញៀន​៩កញ្ចប់​ ​ក្នុង​នោះ​មាន​២កញ្ចប់​ ​ធំ​ ​សរុប​ថ្នាំ​ញៀន​ដែល​បាន​ដក​ហូត​ពី​ ​ជន​សង្ស័យ​ទាំង​២នាក់​នេះ​សមត្ថ​កិច្ច​ដក​ ​ហូត​បាន​មាន​ចំនួន​សរុប​១៣កញ្ចប់​ ​។

 

បច្ចុប្បន្ន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ ​ញៀន​ទាំង​២នាក់​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ ​ទៅ​កាន់​មូល​ដ្ឋា​នក​ង​រាជ​អាវុធ​ហត្ថ​រាជ​ ​ធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ ​ច្បាប់​ប​ន្ដ​ទៀត​៕

988625_161361234048975_2069579369_n 969989_161361200715645_1796659244_n

 

Leave a Reply

(*) Required, Your email will not be published