ខេត្ដស្វាយរៀង ៖ មនុស្សប្រុសស្រី២ នាក់ដែលគេដឹងថាជាប្ដីប្រពន្ធនឹងគ្នា ត្រូវបានកងរាជអាវុធហត្ថខេត្ដស្វាយរៀង ឃាត់ខ្លួនពីបទឆបោកយកម៉ូតូគេទៅលក់ នៅប៉ោយប៉ែត ។ ករណីឃាត់ខ្លួនជន សង្ស័យ២នាក់ប្ដីប្រពន្ធនេះធ្វើឡើងនៅ ចំណុចភូមិទទា សង្កាត់ចេក ក្រុងស្វាយ រៀង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ ។
បើតាមលោក មេបញ្ជាការរង និងជា ប្រធានមន្ទីរស្រាវជ្រាវនិងយុត្ដិធម៌បាន ឱ្យដឹងថា យោងតាមពាក្យបណ្ដឹងពីឈ្មោះ ម៉ី រ៉េន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅ ភូមិតាមុំ ឃុំពោធិរាជ្យ ស្រុកស្វាយជ្រំ ដែលបានដាក់ពាក្យប្ដឹងលើករណីឆបោក យកម៉ូតូ ដែលបង្កឡើងដោយជនសង្ស័យ ២នាក់ប្ដីប្រពន្ធ រស់នៅភូមិទាទារ សង្កាត់ ចេក ក្រុងស្វាយរៀង ។
ប្រភពខាងលើបានបន្ដទៀតថា ដោយ ទទួលបានពាក្យបណ្ដឹងភ្លាម លោកឧត្ដម សេនីយ៍ សាន ប៊ុនថាន មេបញ្ជាការកង រាជអាវុធហត្ថខេត្ដបានបញ្ជាមកការិយា ល័យជំនាញរបស់លោកចុះស្រាវជ្រាវ បានឃាត់ខ្លួនបណ្ដោះអាសន្នឈ្មោះ ផាន់ ណារ៉ែន ភេទស្រី អាយុ២២ឆ្នាំ ជាប្រពន្ធ ជនសង្ស័យនៅចំណុចភូមិទទារ សង្កាត់ ចេក ដើម្បីឱ្យជនសង្ស័យជាប្ដីឈ្មោះប៊ិន ជា ភេទប្រុស អាយុ២២ឆ្នាំ យកពីប៉ោយ ប៉ែត ខេត្ដបន្ទាយមានជ័យ មកឱ្យជនរង គ្រោះវិញ ។ ក្រោយពីឃាត់ខ្លួនប្រពន្ធ ជនសង្ស័យរួចមក ទើបជនសង្ស័យជាប្ដី បានយកម៉ូតូមកខេត្ដស្វាយរៀងត្រូវបាន កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនទាំង ម៉ូតូនិងជនសង្ស័យតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ២នាក់ប្ដីប្រពន្ធ បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលា ដំបូងខេត្ដនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៣ រីឯម៉ូតូម៉ាកសង់ សេ១២៥ ស៊េរី ឆ្នាំ២០១៣ ពណ៌ខ្មៅ ប្រគល់ជូនជនរង គ្រោះនៅព្រឹកថ្ងៃដដែល ៕