បុរស​ម្នាក់​របួសធ្ងន់​ ខណៈជិះ​ម៉ូតូ​ទៅ​ប៉ះ​ដៃចង្កូត​ម៉ូតូមួយទៀត

, , Leave a comment

​រាជធានីភ្នំពេញ​ ៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​តាម​ បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ប៉ះ​ដៃចង្កូត​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឱ្យ​ដួល​របួសធ្ងន់​ធ្ង​រ​ ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​ លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​ ២០១៣​ ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្ស៊ី​ ក្នុងភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ឡើយ​ ស្លៀក​សម្លៀក​បំពាក់​អាវ​ យឺត​ ពណ៌​ខ្មៅ​ដៃខ្លី​ ខោ​ពណ៌​ស​ជើង​ខ្លី​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ ជិះ​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្ដាល​1D-6582​ រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្ដូកស្ដឹង​ ។​

 

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​  បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​ លិចទៅ​កើត​ លុះ​មក​ដល់​កន្លែង​កើត​ ហេតុ​បម្រុង​បត់​ម៉ូតូ​ឆ្លងផ្លូវ​ស្រាប់តែ​ត្រូវ​ ម៉ូតូ​មួយ​គ្រឿង​ទៀត​បើក​ស្រប​ទិស​គ្នា​មក​ ប៉ះ​ដៃចង្កូត​បណ្ដាល​ឱ្យ​ដួល​ទាំងអស់​គ្នា​ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​សន្លប់​ស្ដូកស្ដឹង​នៅ​ កណ្ដាល​ទ្រូងផ្លូវ​ ។​ ដោយឡែក​អ្នក​បើក​ បរ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ដួល​ដូច​គ្នា​ នោះ​រង់​បួស​ស្រាល​ហើយ​លើក​ម៉ូតូ​ជិះ​ ទៅ​បាត់​ទុក​ឱ្យ​ជន​រង​គ្រោះ​ដេក​សន្លប់​ ម្នាក់ឯង​ ។​

 

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ ហេតុ​បាន​បន្ដ​ទៀត​ថា​ ជន​ដែល​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​នេះ​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​ ស្ទើរតែ​មិន​ត្រង់​ផ្លូវ​ ទើប​មក​ប៉ះ​ដៃចង្កូត​  ម៉ូតូ​ជន​រង​គ្រោះ​ធ្វើ​ឱ្យ​ដួល​មាន​គ្រោះថ្នាក់​ បែប​នេះ​ ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ ដល់​មនុស្ស​ម្នា​មក​ចោមរោម​មើល​និង​  បាន​ជួយ​រឹត​ហើយ​ហៅ​រថយន្ដ​មក​ដឹក​យក​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ​បច្ចុប្បន្ន​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​សមត្ថ​ កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​ បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រង់ចាំ​ម្ចាស់​មក​ ទទួលយក​ទៅ​វិញ​ ៕

1338_161325960719169_144620895_n 970630_161325944052504_1716037789_n 970628_161325974052501_1037998655_n

 

Leave a Reply

(*) Required, Your email will not be published