ប្លន់​ផ្ទះ​លក់​គ្រឿង​ក្រអូប​​ ផ្អើល​ប្រជា​ពល​រដ្ឋ​ទាំង​ព្រឹក​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ មនុស្ស​ ៣ ​នាក់​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផង ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយពី​មាន​ការធ្វើសកម្មភាព​វាយ​ស្ត្រី​អ្នកលក់​ទូរស័ព្ទ​ ២ ​ញរ​ញួ​រ កាលពី​វេលា​ម៉ោង​៩ និង​ ៣០ ​នាទី​ព្រឹក​ថ្ងៃទី​២២ កក្កដា ឆ្នាំ ២០១៣​នេះ នៅ​ចំណុច​ភូមិ ត្រពាំង​រំចេក សង្កាត់ ចោមចៅ ខណ្ឌ សែន​សុ​ខ​  ។​

 

​ស្ត្រី​រងគ្រោះ​ឈ្មោះ ម៉ៃ ផល​លីន អាយុ ២៦ ឆ្នាំ មានមុខ​របរ​លក់​ទូរស័ព្ទ និង​ឥ​វ៉ាន់​ចាប់ហួយ ស្នាក់​នៅផ្ទះ​លេខ ៣៣E0E1 ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ប្ដី ឈ្មោះ​កាន់ សុភា​វុ​ធ អាយុ ៣០ ឆ្នាំ មុខរបរ​ជា​កម្មករ ។​ ឪពុក​ជនរងគ្រោះ​ឈ្មោះ ម៉ៃ សេង អាយុ ៦២​ឆ្នាំ និយាយថា មុនពេល​កើតហេតុ​កូន​របស់គាត់ បាន​លក់ដូរ​ដូច​ធម្មតា ប៉ុន្តែ​នៅ​ម៉ោង​កើតហេតុ​ខាងលើ ជនល្មើស​បានគាស់​ទ្វារ រួច​យក​ញរ​ញួ​រ​ទម្ងន់​កន្លះ​គីឡូ វាយ​កូន​គាត់​ចំក​ញ្ចឹ​ង​.​ក​ពីក្រោយ​ចំនួន ២​ញរ​ញួ​រ​បណ្ដាល​ឲ្យ​សន្លប់​បាត់ស្មារតី ។ គ្រានោះ​អ្នកភូមិ​បាន​ស្រែក​ឆោ​រ​ឡោ​ឡើង ជនល្មើស​ក៏​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​តែម្ដង​។ ចំណែក​ជនរងគ្រោះ​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​

 

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​រឹប​អូស​បាន​វត្ថុតាង​មាន​ញរ​ញួ​រ​១ ទូរស័ព្ទ​មួយគ្រឿង ស្បែកជើង​១​គូរ និង​សោរ​ម៉ូតូ ។​ គួរ​បញ្ជាក់ថា បន្ទាប់ពី​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​ភ្លាមៗ​សមត្ថកិច្ច ក៏​តាមរក​ចាប់ខ្លួនបាន​ជនសង្ស័យ​៣​នាក់ ដោយ​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផងដែរ ៕

cam01726 cam01718 cam01734

 

Leave a Reply

(*) Required, Your email will not be published