​ព្រះ​អ​ង្គ​ម្ចា​ស់​​ហ្វីលី​ព ​ស​ច្ចាប្រ​ណិ​ធា​ន​​ចូល​​កា​​​ន់​​តំ​​ណែ​​ង​​ជា​ស្តេច​​ប៊ែល​​ហ្សិ​ក​

, , Leave a comment

ប្រទេ​ស​​ប៊ែ​ល​ហ្សិក​ ៖ ព្រះ​អ​ង្គ​ម្ចា​ស់ Ph​ilippe បា​ន​ធ្វើ​ពិ​ធី​ស​ច្ចា​ប្រ​ណិ​ធាន​យ៉ា​ងម​ហោឡា​រិក​មួ​យស្ប​ថ​នៅ​ពីមុ​ខ​ស​ភា​ជា​ន់​ខ្ព​ស់ជា​តិចូល​កា​ន់​តំ​​ណែ​ងជា​ព្រះ​ម​ហា​ក្ស​ត្រទី​ ៧​​ របស់​រា​ជា​ណាចក្រប៊ែលហ្សិក បន្ទាប់ពីព្រះបិតារបស់ព្រះអង្គព្រះនាម Albert II បា​ន​សម្រេ​​ច​ព្រះទ័យដា​ក់​រាជ្យ​ស​ម្បត្តិរួចមក។ នេះបើយោងតាមប្រភពពត៌មានពីគេហទំព័រស៊ិនហួរ រប​ស់​ប្រ​ទេ​ស​ចិ​​នដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិ​ល​មិញ​នេះ។

 

នៅក្នុងព្រះរាជពិធីស្បថចូលកាន់តំណែងជំនួសព្រះបិតា Albert II ដែលបានឡើងគ្រងរាជ្យអស់រយៈពេល២០ឆ្នាំកន្លងមកនេះ មា​ន​ការ​ចូល​រួម​ជា​អធិ​បតី​ភាព​ពីសំណាក់​ព្រះ​រាជវង្សា​នុ​វង្ស​គ្រប់​ជាន់​ថ្នាក់ មន្ត្រីអ្នកមុខអ្នកការគ្រប់ស្ថាប័ន រួមទាំងឯកអគ្គរាជទូត និង​ឯក​អគ្គ​រដ្ធ​ទូត​ជា​ច្រើន​រូប​ទៀត​នោះ ព្រះអង្គម្ចាស់ Philippe បានមានបន្ទូលថា «ខ្ញុំសូម​ស្បថចំពោះ​មុខ​ប្រជាជន​ប៊ែល​ហ្សិកទូទាំងប្រទេសថា ខ្ញុំនឹងប្រើប្រាស់រដ្ធធម្មនុញ្ញនិងច្បាប់កំពូលរបស់ប្រទេសដែលបង្កើតឡើងដោយប្រជាជនប៊ែលហ្សិកឲ្យបានខ្ជាប់ខ្ជួន ក្នុងបុព្វ​ហេតុ​ថែ​រក្សា ការពារ​ឯក​រាជ្យ​ភាព​ និង​បូរណ​ភាព​ទឹកដីឲ្យបាន​គង់វង្ស និងមិនឲ្យមានការឈ្លានពានណាមួយពីសំណាក់បច្ចាមិត្តជាដាច់ខាត»។

 

ក្នុងពិធីឡើងគ្រងរាជ្យសម្បតិ្តជាព្រះមហាក្សត្របន្តវេនពីព្រះបិតារបស់ទ្រង់នោះ ព្រះអង្គម្ចាស់ Philippe ប្រើប្រាស់នូវភាសាចំនួនបីគឺ ហូឡង់ បារាំងនិងអាល្លឺម៉ង់ ព្រោះ​ប្រទេស​ប៊ែល​ហ្សិក​ជា​ប្រទេស​ដែលប្រកាន់យកភាសាទាំងបីខាងលើនេះ ជា​ភា​សា​ផ្លូ​វការ​សម្រាប់​ប្រទេស។ មុនក្លាយជាព្រះមហាក្សត្រ ព្រះអង្គម្ចាស់ Philippe ព្រះជន្ម៥៣ព្រះវស្សា គឺ​ជា​អ្នក​បើក​យន្ត​ហោះ​ប្រយុទ្ធ​ និង​ជានាយ​ទាហាន​ជាន់​ខ្ពស់​មួយ​រូប​ដែល​បាន​បញ្ចប់​បរិញ្ញាប័ត្រផ្នែកយោធាពីសកលវិទ្យាល័យល្បីបំផុតមួយក្នុងលោក ។ នៅឆ្នាំ១៩៩៩ ពេល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម ៣៩​ ព្រះ​វស្សា ព្រះ​អង្គ​បាន​រៀប​អភិសេក​ជាមួយ​នឹងនារីក្រមុំវណ្ណៈ​អភិជន​មានអាយុក្មេងជាងព្រះអង្គ ១៣ ឆ្នាំ ជន​ជាតិ​ប៊ែល​ហ្សិក​ម្នាក់​ឈ្មោះ Mathilde ។ ក្នុងជីវិតនៃអាពាហ៍ពិពាហ៍នេះ ព្រះ​អង្គ និង​អគ្គ​មហេ​សី​​មា​ន​បុត្រ​ចំនួន ៤ ព្រះ​អង្គ​ជាចំណងដៃ។

 

ចំណែកឯព្រះបិតា Albert II បានក្លាយជាព្រះមហាក្សត្រទី៦របស់រាជាណាចក្រប៊ែលហ្សិកនៅឆ្នាំ១៩៩៣ ពេល​ដែល​ព្រះ​រាម​របស់​ព្រះ​អង្គ Baudouin បាន​សោយ​ទីវង្គត​នៅ​ព្រះ​ជន្មា​យុ​ ៦២​ ព្រះ​វស្សា ។ ព្រះអង្គ​ Albert II បានដាក់រាជ្យសម្បតិ្តរបស់ព្រះអង្គកាលពីថ្ងៃទី៣ ខែកក្កដា ដោយសារតែព្រះអង្គមានបញ្ហាសុខភាពនិងមានព្រះជន្មកាន់តែច្រើនផងដែរ ហើយ​ការ​ដាក់​រាជ​សម្បតិ្ត​នេះ​បាន​ធ្វើឲ្យ​ព្រះ​អង្គក្លាយជា​ ស្តេចប៊ែលហ្សិកទីមួយ​ ក្នុងប្រវត្តិសាស្រ្តដែលបានសម្រេចព្រះទ័យចុះចេញពីតំណែងដោយឯកឯង។

 

ក្នុងរជ្ជកាល២០ឆ្នាំរបស់ព្រះអង្គ Albert II ព្រះ​អង្គ​បាន​សាង​ព្រះ​រាជបូជ​ណី​យកិ​ច្ចយ៉ាងថ្លៃថ្លា​ជាច្រើន​ សម្រាប់​ប្រ​ទេ​ស និង​ប្រជាជ​នរ​ប​ស់​ទ្រង់ ។ ​ព្រះ​អង្គ​បាន​បញ្ចប់​ភាព​គ្មាន​រដ្ឋា​ភិបាល​អស់រយៈ​ពេល​ ៥៤១ ថ្ងៃ​ដែល​ជាកំណត់ត្រារបស់ពិភពលោក តាម​រយៈ​ការ​បង្កើតឲ្យមាន​​ការ​បោះ​ឆ្នោត​ដោ​យ​សេ​រី និង​យុត្តិ​ធម៌​នៅ​ឆ្នាំ ២០១០​ ៕

Belhisk (2) Belhisk (3) Belhisk (4) Belhisk Belhisk (1)

 

Leave a Reply

(*) Required, Your email will not be published