កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន​ជនសង្ស័យ ៣ ពាក់ព័ន្ធនឹង​ករណីជួញដូរគ្រឿងញៀន​ទៅ​តុលាការ

, , Leave a comment

ខេត្ត​បន្ទាយមានជ័យ​ ៖ ក្រុម​អ្នកជួញដូរ​គ្រឿងញៀន​៣​នាក់​ត្រូវបាន កំលាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បញ្ជូនបន្ត​ទៅ​សាលាដំបូង​ខេត្ត​កា​លពី​​ថ្ងៃទី២១ កក្កដា ២០១៣ ។ លោក ធៀ​ម ភក្តី នាយក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ១៩ កក្កដា ២០១៣ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន ជនសង្ស័យ​បាន​៣​នាក់​ជា​បន្តបន្ទាប់ ក្នុងនោះ​រួមមាន ១, កែវ សុ​ណា ហៅ​ចិន ភេទ​ប្រុស អាយុ ២៧ រស់នៅ​ក្នុងភូមិ ៤ សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ២, វ៉ាន់ ឡែ​ន ភេទ​ស្រី អាយុ​២៨ ឆ្នាំ រស់នៅក្នុង​ភូមិ​ភ្នំ​ធំ ឃុំ អូរ​ប្រាសាទ ស្រុក មង្គល​បូរី បានមក​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​រ៉ា​រថភ្លើង​ក្នុងភូមិ សែ​សិន សង្កាត់ អូរ​អំបិល ក្រុង សិរីសោភ័ណ ៣, ចាន់ ឆវី ហៅ​កែវ ហៅ​មួយ​កៅ ភេទ ស្រី អាយុ ៣៤​ឆ្នាំមាន​ទីលំនៅ​ដូច​អ្នក​ទី​២ ។​

 

ចំពោះ​ការឃាត់ខ្លួន​នោះ​ផងដែរ​សមត្ថកិច្ច​ក៏បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ចំនួន​៥៤​គ្រាប់ និង​គ្រឿងញៀន​ប្រភេទ​ម្សៅ​សរ​ចំនួន​មួយកញ្ចប់​តូច និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន ។​ គួរ​បញ្ចា​ក់ថា មូល​ហេតុដែល​ឈានទៅដល់​ការឃាត់ខ្លួន ដំបូង​ឡើយ គឺ​ឃាត់ខ្លួន​បាន​អ្នកប្រើប្រាស់​ហើយក៏​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ទើប​ទៅ​ចាប់ខ្លួន​អ្នក​ទី​៣ ។ បន្ទាប់ពី​សួរនាំ​នៅ​ថ្ងៃទី ២១ កក្កដា ២០១៣ កំលាំង​ជំនាញ​បាន​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ ៕

Bt1

 

Leave a Reply

(*) Required, Your email will not be published