លោក ប៊ុន សេរី ប្រើ​អំណាច​លុយជួយ​កូនប្រុស​ដែល​បង្កគ្រោះថ្នាក់ចរាចរណ៍​​បើករថយន្ត​បុក​ម៉ូតូ ១ ​គ្រឿង ស្លាប់​មនុស្ស ៣ ​នាក់ ដើម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ៣៥ នាទី ល្ងាច​ថ្ងៃទី​២០ កក្កដា ២០១៣ តាមផ្លូវ​ជាតិ​លេខ​មួយ​មុខ​វត្ត​ចំប៉ា​ស្ថិតក្នុង​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បណ្តាលឱ្យ​អ្នក​ស្ត្រី​៣​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​ពេញ​ថ្នល់​។​ជនបង្ក​ហេតុ​ត្រូវគេ​ស្គាល់​ថា ជា​កូន​សំណព្វចិត្ត​របស់​​លោក ប៊ុន សេរី ជា​អ្នក​កាន់​លុយ​ដ៏​មានអំណាច​និង​ដុះ​ស្លែ ប្រចាំ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ ប៉ុន្តែ​ករណីនេះ​អាច​បញ្ចប់ ដោយ​ការសម្រុះសម្រួល​គ្នា ជា​លុយកាក់ ដើម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ ។​
 


​មន្ត្រីនគរបាល​ចរាច​រណ៍​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា​ជន​បើករថយន្ត​បង្ក​ខាងលើ​មានឈ្មោះ ប៊ុន រតនៈ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ដែលមាន​អាកា​រៈ​ស្រវឹង​ជោកជាំ ជា​កូនប្រុស​លោក ប៊ុន ស៊េរី ប្រធាន​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ជា​បណ្តោះអាសន្ន ដើម្បី​បញ្ជូនទៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

 

​យ៉ាងណាក៏ដោយ​គេ​ដឹងថា លោក ប៊ុន សេរី កំពុង​ប្រើ​អំណាច​និង​លុយ​របស់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នៅត្រឹម​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក មុនពេល​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាមរយះ​ការចរចា​សម្របសម្រួល ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ ដូច​តាម​ទម្លាប់​ដែល​អ្នកមាន​លុយ​មានអំណាច ធ្លាប់​បានធ្វើ​ក្នុងពេល​កន្លងមក ដើម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ ព្រោះ​បើ​បញ្ជូន​ករណីនេះ​ទៅដល់​តុលាការ ក៏ត្រូវ​ចំណាយលុយ​អស់​ច្រើន និង​ជាប់ឃុំ​ច្រើន​ថ្ងៃ​ផងដែរ ។​

 

​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏ សែន​រន្ធត់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥​និង​៣៥​នាទី រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ មុខ​វត្ត​ចំប៉ា ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ ដោយ​ស្ថានភាព​នៅ​កន្លែងកើតហេតុ មើលទៅ​គួរ​ឲ្យ​រន្ធត់​ខ្លាំងណាស់ ហើយ​ជនរងគ្រោះ​ខ្លះ ស្លាប់​យ៉ាង​វេទនា​បំផុត ។ រថយន្ត​បង្កហេតុ​បាន​ព្យាយាម បើក​រត់​បាន​ប្រហែល ៥០០​ម៉ែត្រ ស្រាប់តែ​រថយន្ត បែក​កង់​ទៅមុខ​លែងរួច ទើបត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន ដែល​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ រួម​ដំណើរ​ផងដែរ តែ​គេ​មិនដឹងថា ជា​ប្រពន្ធ​ឬ​ស្រី​កំណាន់​នោះឡើយ ។​
 


​រថយន្ត​បង្កហេតុ​របស់​ឈ្មោះ  ប៊ុន រតនៈ ម៉ាក RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2AA-6777 ធ្វើដំណើរ ពី​ស្រុក​កៀនស្វាយ ចូលមក​រាជធានី​ភ្នំពេញ ហើយ​មកដល់​ចំណុចកើតហេតុ ដែល​កំពុងមាន​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-4083 ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ស្រី ដែល​ជិះ​នៅលើ​ម៉ូតូ​ចំនួន ៣​នាក់ ស្លាប់​រដូករណែល​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​៕

995754_176854479159164_2058861171_n

 

Leave a Reply

(*) Required, Your email will not be published