​ស្ត្រីជនជាត់​ឥណ្ឌូនេស៊ី​ ម្នាក់ត្រូវ​ចាប់​ឃាត់​ខ្លួន​ រួម​ទាំង​គ្រឿងញៀន​ជាង ២ ​គីឡូក្រាម​ នៅ​​សៀមរាប

, , Leave a comment

ខេត្តសៀមរាប ​៖ ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ជាមួយ​ថ្នាំញៀន​ប្រភេទ​កូ​កា​កូ​អ៊ី​ន​២,៤៩០ គីឡូក្រាម គ្រា​ដែល​សមត្ថកិច្ច​ចម្រុះ​ព្រលានយន្តហោះ​អន្តរជាតិ​ខេ​ត្តសៀមរាប​បានធ្វើការ​ឆែកឆេរ​វ៉ា​លី​ស​ស្ត្រី​រូបនោះ កាលពី​វេលា​ម៉ោង ២១​យប់​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៣​។​ លោក​ អ៊ំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ជនសង្ស័យ​មានឈ្មោះ ITA AMPARAWATI  អាយុ​២៧​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី កាន់​លិខិតឆ្លងដែន​លេខ AS 142522 ធ្វើដំណើរ តាម​ជើងយន្តហោះ 5J 257  ។​

ប្រភព​ដដែល​បាន​បន្តថា ដំបូង​ដោយមាន​ការសង្ស័យ សមត្ថកិច្ច​គយ សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ ក្នុង​ព្រលានយន្តហោះ បានធ្វើ​ការឆែកឆេ​វ៉ា​លី​ស (​កាបូប​ដាក់​ខោរ​អា​វ​) និង​កេះ​ម៉ាញ៉េ​របស់​ជនសង្ស័យ​។ បន្ទាប់មក​ក៏បាន​រកឃើញ​ដុំ​ម្សៅ ចំនួន​៣​កញ្ចប់​ធំ ដោយ​ធ្វើការ​ពិនិត្យឃើញ​មាន​សារធាតុ​ញៀន ទើប​ឃាត់ខ្លួន​ស្ត្រី​រូបនេះ ។ ថ្នាំ​ញៀ​ន​​ប្រភេទ កូកាអ៊ីន​ចំនួន ២,៤៩០​គីឡូក្រាម រកឃើញ​ក្នុង​កេះ​ម៉ាញ៉េ ម៉ាក​សូ​នី ឯ​លុយ​ជាច្រើន​ប្រភេទ​ទៀត គឺ​នៅក្នុង​វ៉ា​លី​ស ដាក់​ខោរ​អាវ​។​

លោក អ៊ំ សា​អាត បាន​បន្តថា បន្ទាប់ពី​សាកសួរ ជនសង្ស័យ​ឆ្លើយថា ថ្នាំញៀន ខាងលើ គឺ​បាន​យក​ចេញពី​ក្រុង ម៉ានីល ប្រទេស ហ្វីលីពីន បំ​រ៉ុង​ឆ្ពោះទៅ​ប្រទេស​ថៃ ដោយ​រ​ថ​​យន្តក្រុង តាម​ច្រក​ប៉ោយប៉ែត  តែ​ទើប​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ក៏ត្រូវ​សមត្ថកិច្ច​ចាប់បាន​តែម្ដង​។​

លោក​បញ្ជាក់ថា ជនសង្ស័យ រួមទាំង​វត្ថុតាង ត្រូវ​បញ្ជូនទៅ​តុលាការ​កាល​ព្រឹក​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៣ នេះ ដោយ​ចោទ​ពីបទ ដឹកជញ្ជូន និង​រក្សាទុក  សារធាតុ​ញៀន​ខុសច្បាប់​។​គួររំឭកថា កាលពី​ថ្ងៃទី​២៧ ខែ មិថុនា សមត្ថកិច្ច​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប បាន​ចាប់ខ្លួន​ស្ត្រី​ជនជាតិ ឥណ្ឌា​ម្នាក់ ជាមួយ​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ទម្ងន់ ៣,៣៨០​គីឡូក្រាម ៕

ind Add1

 

Leave a Reply

(*) Required, Your email will not be published