រថយន្តស្ទូច របស់កងវិស្វកម្ម ចុះស្ពានព្រះមុន្នីវង្សថ្មី ដាច់ហ្វ្រាំង រអិលបុកឡើង សួនច្បារ ត្រើយខាងកើតស្ពាន

, , Leave a comment

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច និង​អេ​ស្កា​វូត​ទឺ របស់​កងកម្លាំង​វិស្វកម្ម​អគ្គបញ្ជាការ​បុក​ខឿន និង​សួនច្បារ​ត្រើយ​ខាងកើត​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី​បាក់​ខ្ទេចកាលពី​ម៉ោង១០និង៣០នាទី​ព្រឹក ថ្ងៃទី ២១

ខែកក្កដា ឆ្នាំ២០១៣ ត្រង់ចំណុច​សួនច្បារ​ត្រើយ​ខាងកើត​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី ស្ថិតក្នុង​ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​ទី១ ខណ្ឌមានជ័យ។

 

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​មួយគ្រឿង​របស់​កងវិស្វកម្ម​អគ្គបញ្ជាការ ពណ៌​ត្រេ​អី គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ ឡើង​ស្ពាន​មុន្នី​វង្ស​ថ្មី ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​ទៅដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​ខឿន និង​សួនច្បារ​នៅ​ត្រើយ​ខាងកើត​ស្ពាន​បណ្តាល​ឲ្យ​បាក់​ខ្ទេច​តែម្តង។

 

ក្រោយពេល​កើតហេតុភ្លាមៗ អ្នកបើកបរ​បាន​រត់គេចខ្លួនបាត់ ចំណែក​រថយន្ត​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរ​រាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ​៕

CH-0910 CH-0915 CH-0916 DSC06035

 

Leave a Reply

(*) Required, Your email will not be published