បើក​រថយន្ត​លឿន​ជ្រុល​​ ​រេ​ចង្កូត​​បុក​​អ្នក​ជិះ​ម៉ូតូ​ពី​ក្រោយ រង​របួស​ធ្ងន់​ និង​ស្រាល

, , Leave a comment

ខេត្តពោធិ៍សាត់ ៖ កម្មករសំណង់២នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល ខណៈ​ជិះ​ម៉ូតូ​ឆ្លងស្ពាន​ត្រូវ​រថយន្តបុក​ពេញទំហឹង។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង១៧និង១០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ ត្រង់ចំណុច​ស្ពានថ្ម​ថ្មី​ខាងមុខ​មន្ទីរ​ផែនការ​ខេត្ត ស្ថិតក្នុង​ភូមិពាល​ញែក២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់។

 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង៣ទី១ ឈ្មោះ ភូ សុខ​ជា អាយុ២៣ឆ្នាំ ទី២ឈ្មោះ ម៉ែន រដ្ឋា អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ឆាន់ វ៉ាន់​រ៉ា អាយុ២១ឆ្នាំ ហើយ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉ូឡា ពណ៌​គ្រាប់អំពិល ពាក់​ស្លាក​លេខ ភ្នំពេញ 20-0054 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំ​ណុ​ចកើតហេតុ​បត់​ស្តាំ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​សេ១២៥ គ្មាន​ស្លាក​លេខ ជិះ​គ្នា៣នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់២នាក់ និង​ស្រាល​ម្នាក់​តែម្តង។

 

ក្រោយពេល​កើតហេតុ ជនបង្ក​បើករថយន្ត​រត់គេចខ្លួន​បាត់ ចំណែក​ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​យកទៅ​មន្ទីរពេទ្យ​ឯកជន៕

IMG_0014 IMG_0010 b IMG_0003 IMG_0005

 

Leave a Reply

(*) Required, Your email will not be published