ស្ត្រី​ម្នាក់​រង​របួស​ខណៈដែល​ជិះ​ម៉ូតូ​​គេច​ពី​ពួក​​ស្ទាវ​តាម​ញ៉ែ​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ ​នៅ​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៣​ នារី​ម្នាក់​មាន​វ័យ​ជាង​២០​ឆ្នាំ​ បាន​រង​របួសធ្ងន់​ដោយសារ​តែ​មាន​ក្មេង​ស្ទាវ​២​នាក់​ជិះ​ម៉ូតូ​តាម​ញ៉ែ​ធ្វើ​ឲ្យ​នាង​ភិតភ័យ​ជិះ​គេច​ ហើយ​ក៏​ រអិល​ម៉ូតូ​ដួល​បណ្ដាល​ឲ្យ​សន្លប់​ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ភ្លាមៗ​។​ ​ហេតុការណ៍​នេះ​កើតឡើង​តាម​ផ្លូវ​ហ្សា​ល​ឌឺ​ហ្គោ​ល​(២១៧)​ សង្កាត់​អូរ​ឫស្សី​៣​ ខណ្ឌ​៧​មក​រា​។​

 

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​នារី​វ័យក្មេង​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IH-4040​ តាម​បណ្ដោយ​ផ្លូវ​ហ្សា​ល​ឌឺ​ហ្គោ​ល​ ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ក្មេង​ស្ទាវ​២​នាក់​មាន​វ័យ​ស្របាល​នឹង​នារី​រង​ គ្រោះ​ជិះ​ម៉ូតូ​តាម​ញ៉ែ​ ហើយ​ក្មេង​ស្ទាវ​ម្នាក់​ជិះ​ពីក្រោយ​បាន​យកដៃ​លូក​ស្ទាប​ចង្កេះ​នាង​បែប​លេងសើច​ ធ្វើ​ឲ្យ​នាង​ភិតភ័យ​កាច់ចង្កូត​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​នៅ​កន្លែង​កើតហេតុ​រង​របួសធ្ងន់​។​ ចំណែក​ក្មេង​ស្ទាវ​ ទាំង​២​នាក់​នោះ​ពេល​ឃើញ​ដូច្នេះ​ក៏​បើក​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​ ដោយ​គេ​មិន​បានដឹង​ថា​ ក្មេង​ស្ទាវ​ទាំង​២​ នាក់​នេះ​ជិះ​ម៉ូតូ​ម៉ា​កអី​ ពាក់​ស្លាក​លេខ​ប៉ុន្មាន​នោះ​ទេ​។​ នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​ នៅ​គ្លីនិក​ឯកជន​ ហើយ​ម៉ូតូ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​អូរ​ឫស្សី​៣​ អូស​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ក្រុម​ គ្រួសារ​មក​ទទួល​៕​

web287

 

 

Leave a Reply

(*) Required, Your email will not be published