សមត្ថកិច្ច​ខេត្ដសៀមរាប បង្ក្រាប បាន​ដើមឈើ​គ្រញូង​ ៤ ​ដើម​ ពេល​ប្រជាពលរដ្ឋ​កាប់​លក់​ឱ្យ​ឈ្មួញ​

, , Leave a comment

​ខេត្ដសៀមរាប​ ៖​ ដើមឈើ​គ្រញូង​៤​ដើម​ ដែល​ដុះ​ក្នុង​ដី​របស់រ​ប្រជាពលរដ្ឋ​ នៅ​ភូមិ​គោក​បេង​ សង្កាត់​គោក​ចក​ ក្រុង​ សៀមរាប​ ក្បែរ​បារាយណ៍ទឹកថ្លា​ ត្រូវ​បាន​ ពួក​គាត់​លក់​ឱ្យ​ឈ្មួញ​ក្នុង​តម្លៃ​៧០០​ដុល្លារ​អា​មេ​រិ​ក​ ។​ ​ប៉ុន្ដែ​បន្ទាប់​ពី​ឈ្មួញ​បាន​លួច​កាប់​ទាំង​ កណ្ដាល​យប់​ ហើយ​ដឹក​ចេញ​មក​នោះ​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ដសៀមរាប​ ស្ទាក់​ចាប់​ឈើ​ ទាំងនោះ​យក​មក​ប្រគល់​ឱ្យ​មេព្រៃ​ ព្រម​ ទាំង​បាន​ឃាត់ខ្លួន​ម្ចាស់​ឈើ​នោះ​យក​ទៅ​ សួរនាំ​ដើម្បី​វែកមុខ​រក​អ្នកទិញ​ ។​

 

​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ អេ​ង​ ឆេ​ង​លាង​ អនុប្រធាន​ការិយាល័យ​កណ្ដាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ដសៀមរាប​ ដែល​ជា​អ្នកដឹកនាំ​កម្លាំង​បង្ក្រាប​បានឱ្យ​ដឹង​ថា​ នៅ​ម៉ោង​ ប្រមាណ​ជាង​ ១២ ​រំលង​អធ្រាត្រ​ឈាន​  ចូល​ថ្ងៃ​ទី​២០​ខែកក្កដា​ មាន​ប្រជាពលរដ្ឋ​ រាយការណ៍​មក​ថា​ មាន​គេ​លួច​កាប់​ឈើ​ គ្រញូង​ក្នុងភូមិ​គោក​បេង​ ក្បែរ​ខ្នង​បា​ រាយ​ណ៍​ទឹកថ្លា​ ។​ បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​ លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរ​ បាល​ព្រហ្មទណ្ឌ​ក​ម្រឹត​ធ្ងន់​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ ។​

 

​លោក​ អេ​ង​ ឆេ​ង​លាង​ បន្ដ​ថា​ ប៉ុន្ដែ​នៅ​ក្នុង​ពេល​ដែល​កម្លាំង​ទៅ​ដល់​ឈើ​គ្រញូង​ទាំងនោះ​ ត្រូវ​បាន​ជនល្មើស​កាប់​ និង​ដឹក​ យក​ទៅ​បាត់​ហើយ​ ដូច្នេះ​លោក​បាន​ដាក់​ កម្លាំង​ស្ទាក់​គ្រប់​ច្រកល្ហក​ រហូត​ដល់​ពេល​ ព្រឹក​ទើប​រក​ឃើញ​ឈើ​គ្រញូង​ចំនួន​ ១៤​ កំណាត់​ដែល​ឈ្មួញ​ទម្លាក់​ចោល​យក​ទៅ​ ប្រគល់​ឱ្យ​ខាង​មេព្រៃ​ ព្រមទាំង​បាន​ហៅ​ ម្ចាស់ផ្ទះ​ឈ្មោះ​ ផុ​ន​ ជាក់​ អាយុ​៦០​ឆ្នាំ​ដែល​ ជា​អ្នកលក់​ដើមឈើ​គ្រញូង​មក​សាកសួរ​ ត្រូវ​បាន​បុរស​រូប​នោះ​និយាយ​ថា​ ដើម​ ឈើ​គ្រញូង​ទាំងនោះ​វា​នៅ​ក្នុង​ដី​របស់​គាត់​ ទើប​គាត់​ហ៊ាន​លក់​ឱ្យ​គេ​ ។​

 

​លោក​ អេ​ង​ ឆេ​ង​លាង​ បន្ដ​ថា​ តាម​ ពិត​នៅ​ក្នុង​តំបន់​អប្សរា​ដើមឈើ​ទាំង​ អស់​ទោះ​ដុះ​នៅ​ក្នុង​របង​ផ្ទះ​របស់​ខ្លួន​ក្ដី​ ក៏​ប្រជាពលរដ្ឋ​មិន​មាន​សិទ្ធិ​លក់ដូរ​ឬ​កាប់​ គាស់​ដែរ​ ។​ ​ចំពោះ​ការ​កាប់​ដើមឈើ​នៅ​ក្នុង​តំបន់​ អប្សរា​បែប​នេះ​គេ​មិនដឹង​ថា​ អ្នក​ប្រព្រឹត្ដ​ នឹង​ត្រូវ​ទទួលទោស​ទណ្ឌ​បែប​ណា​ទេ​ ព្រោះ​មន្ដ្រី​អាជ្ញាធរ​អប្សរា​ ដែល​យើង​ទំនាក់​ទំនង​មិន​មានការ​ឆ្លើយ​តប​ ៕

946610_575086229209870_674701441_n

 

Leave a Reply

(*) Required, Your email will not be published