កូន លោក ប៊ុន សេរី ប្រធាន​គណនេយ្យ​សាលា រាជធានី​រាជ​ភ្នំពេញ​បើករថយន្ត​RANGE ROVER បុក​ម៉ូតូ ១​គ្រឿង ស្លាប់​មនុស្ស ៣​នាក់

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ៣៥ នាទី ល្ងាច​ថ្ងៃទី​២០ កក្កដា ២០១៣ តាមផ្លូវ​ជាតិ​លេខ​មួយ​មុខ​វត្ត​ចំប៉ា​ស្ថិតក្នុង​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បណ្តាលឱ្យ​អ្នក​ស្ត្រី​៣​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​ពេញ​ថ្នល់​។​


​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​គឺ​រថយន្ត​RANGE ROVER ១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-6777 ដែល​គេ​ស្គាល់​ថា​ជា​រថយន្ត​របស់​កូន លោក ប៊ុន សេរី ប្រធាន​គណនេយ្យ​សាលា​រាជធានី​ភ្នំពេញ ឈ្មោះ ប៊ុន រតនៈ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទូល​ទំពូង​ទី​១ ខណ្ឌចំការមន បាន​បើក​បុក​ម៉ូតូ​ឌ្រី​ម ១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-4083 ជិះ​ដោយ​នារី ៣​នាក់ ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​មនុស្ស​ខ្ទាត​ពាសពេញ​ថ្នល់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។​


​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ រថយន្ត​បង្ក​បើកបរ​ដោយ​ឈ្មោះ ប៊ុន រតនៈ​ដែល​គេ​ស្គាល់​ថា​ជា​កូន កូន លោក ប៊ុន សេរី ប្រធាន​គណនេយ្យ​សាលា រាជធានី​រាជ​ភ្នំពេញ និង​មាន​ដឹក​សង្សា​ម្នាក់​ផង​នោះ បានធ្វើ​ដំណើរ​ពី​ស្រុក​កៀនស្វាយ ឡើងមក​ទីក្រុង​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ល្បឿន​លឿន​ក្នុងស្ថានភាព​ស្រវឹង​ទិសដៅ​ពី​កើតមក​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​បុក​ម៉ូតូ​ឌ្រី​ម ១​គ្រឿង ដែល​ជិះ​ដោយ​នារី ៣​នាក់ ចំ​ពីមុខ​ពេញទំហឹង​តែម្តង បណ្តាលឱ្យ​អ្នក​ទាំង​៣ ស្លាប់​យ៉ាង​អ​ណោ​ច​អធម​ពេញ​ថ្នល់ ។​


​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន ឃាត់ខ្លួន ភ្លាមៗ​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕

20 (3) 20 (2) 20 (1)

 

Leave a Reply

(*) Required, Your email will not be published