មន្ត្រី​គយ​ទំនើង ស្រវឹង​បើក​ទៅបុក​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​ថែមទាំង​ប្រើពាក្យ​សម្ដី​មិន​សមរម្យ​ដាក់​សមត្ថកិច្ច​ថែមទៀត

, , Leave a comment

​ខេត្ដ​បន្ទាយមានជ័យ ៖ មន្ដ្រី​គយ​និង​រដ្ឋាករ​ខេត្ដ​បន្ទាយមានជ័យ​ម្នាក់​បាន​បើក រថយន្ដ LEXUS RX330 មាន​សភាព ស្រវឹង​បើក​ទៅបុក​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង ១០​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​-​សង្កាត់​ព្រះ​ពន្លា ក្រុង សិរីសោភ័ណ ខេត្ដ​បន្ទាយមានជ័យ ។


​ក្រោយពី​កើតហេតុ​ភ្លាម​គេ​ឃើញ​មាន សមត្ថកិច្ច​បានមក​ដល់​ដើម្បី​សម្រប សម្រួល​និង​ឱ្យ​ម្ចាស់​រថយន្ដ ជា​អ្នកបើកបរ ចូលខ្លួន​ទៅ​ដោះស្រាយ​នៅ​ការិយាល័យ ចរាចរណ៍​ខេត្ដ​ករណី​ខូចខាត​ទ្រព្យសម្បត្ដិ រដ្ឋ ។ ប៉ុន្ដែ​នៅពេលនោះ​ជនបង្ក​ដែល​គេ  ស្គាល់​ជាម​ន្ដ្រី​គយ​រដ្ឋាករ​ខេត្ដ​បន្ទាយ​មាន ជ័យ​មិន​ព្រម​ចូលខ្លួន​ទៅ​ដោះស្រាយ ហើយ​ថែមទាំង​ប្រើពាក្យ​សំដី​និង​កាយ វិការ​មិន​សមរម្យ​ដាក់​សមត្ថកិច្ច​ថែម ទៀត ។​ ​បន្ទាប់មក​សមត្ថកិច្ច​រាយការណ៍ ទៅ​លោក​ព្រះរាជអាជ្ញារង​អម​សាលា ដំបូង​ខេត្ដ​បន្ទាយមានជ័យ​លោក​ព្រះរាជអាជ្ញារង​បាន​បញ្ជា​ឃាត់ខ្លួន​មន្ដ្រី គយ​និង​រដ្ឋាករ​ម្នាក់​នោះ​ឱ្យ​ដាក់​ទ្រុង​ទើប​ជនបង្ក​ហេតុ​ចូលខ្លួន​ទៅ ដោះស្រាយ​នៅ​កន្លែង សមត្ថកិច្ច ។


​លោក​វរសេនីយ៍ទោ ឈឿ​ម សុ​ផុន នាយការិយាល័យ​នគរបាល​ចរាច​ជើង គោក​ខេត្ដ​បន្ទាយមានជ័យ​បាន​ប្រាប់ថា ជនបង្ក​ឈ្មោះ​អ៊ុយ ឃុន​ប៊ុន​នាយ ហៅ​ចាន់ ចំរើន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាម​ន្ដ្រី​គយ និង​រដ្ឋាករ​ខេត្ដ​បន្ទាយមានជ័យ ។ ​លោក​វរសេនីយ៍ទោ ឈឿ​ម សុ​ផុន បាន​បន្ដ​ឱ្យដឹងថា តាម​សាក្សី​ឃើញ ហេតុការណ៍​មុនពេល​កើតហេតុ​គេ​ឃើញ ជនបង្ក​បើករថយន្ដ​ចេញពី​ទិស​ខាងត្បូង​មក​ជើង​យ៉ាង​លឿន​នៅលើ​កំណាត់​ផ្លូវ ជាតិ​លេខ​៥ លុះ​មកដល់​ចំណុច​កើត ហេតុ​ខាងលើ​បាន​រេ​ចង្កូតរថយន្ដ​ជ្រុល ទៅបុក​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​ផ្នែក​ខាង កើត​បណ្ដាលឱ្យ​បែក​ប្រេះ​ខូចខាត​មួយ ចំនួន រំពេច​នោះ​រថយន្ដ​ក៏​បែក​កង់​មុខ ផ្នែក​ខាងឆ្វេង​ទៅមុខ​លែងរួច ។​


​សមត្ថកិច្ច​បាន​ទៅដល់​កន្លែង កើតហេតុ​ប្រាប់​ឱ្យ​អ្នកបើករថយន្ដ​ទៅ​ស្នងការដ្ឋាន​ដើម្បី​ដោះ ស្រាយ​តាមផ្លូវ​ច្បាប់​តែ​បុគ្គល​នោះ​អាង ខ្លួន​ជាម​ន្ដ្រី​គយ​មិន​ព្រមទៅ​ដោះស្រាយ នោះទេ​ហើយ​ថែមទាំង​ប្រើពាក្យ​សំដី​និង អាកប្បកិរិយា​មិន​សមរម្យ​ដាក់​សមត្ថ កិច្ច​ទៀតផង ។ បន្ទាប់មក​លោក​ព្រះរាជ អាជ្ញា​រង​អម​សាលាដំបូង​ខេត្ដ​បាន​បញ្ជា ឱ្យ​សមត្ថកិច្ច​នាំ​ជនបង្ក និង​រថយន្ដ​ទៅ កាន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ដ​ឃុំខ្លួន​អ្នក បើកបរ​រូបនោះ​មួយ​យប់​ភ្លឺ​ឡើង​ស្វាង ស្រា​ទើប​និយាយ​ចុះសម្រុង​សុំ​សម្រួល ដោះស្រាយ ។


​លុះដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៩  ខែកក្កដា ឆ្នាំ​២០១៣ មាន​សាច់ញាតិ និង​មន្ដ្រី​រួមការ​ងារ​មក​ធានា​សុំ​ដោះ ស្រាយ​ចំពោះ​ការខូចខាត​ទ្រព្យសម្បត្ដិ រដ្ឋ ទើប​សមត្ថកិច្ច​ដោះលែង​វិញ ។ គួរ​បញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះ ថ្នាក់​ចរាចរ​នេះ​មិន​បង្ក​ឱ្យ​មនុ​ស្សណា ម្នាក់​ទទួលរង​របួស​នោះឡើយ ៕

dsc05090 dsc05088

 

Leave a Reply

(*) Required, Your email will not be published