សយ សុភាព ពិតជា​កោរសក់​មែន​ឬ?

, , Leave a comment

​បន្ទាប់ពី​មានការ​សួរ​ដេញ​ដោរ​ច្រើន​ពី​សំណាក់​មហាជន​ទៅលើ​ការនិយាយ និង​ការវិភាគ​របស់លោក សយ សុភាព ដែលជា​នាយក​សារពត៌មាន​ដើម​អំពិល ដោយ​លោក​បាន​និយាយថា“​ប្រសិនបើ​លោក សម រង្ស៊ី អាច​វិល​ចូលក្នុង​ស្រុក​ខ្មែរ​វិញ​បាន ខ្ញុំ​នឹង​កោរសក់​” នោះ​ស្រាប់តែ​ពេល​ថ្មីៗ​ចុងក្រោយ​នេះ​គេ​បានឃើញ​រូបថត​របស់លោក សយ សុភាព ពិតជា​បាន​កោរសក់​មែន​។​

 

​តាម​ប្រភព​មិន​ច្បាស់ការ​មួយចំនួន​បានអោយដឹងថា លោក សយ សុភាព បាន​ទៅ​កោរសក់​នៅលើ​ប្រាសាទព្រះវិហារ ដោយមាន​ព្រះសង្ឃ​ជា​អ្នក​កោរ​អោយ​លោក និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ផងដែរ​។

ការ​កោរសក់​នេះ ក៏បាន​ធ្វើអោយ​មានមតិ​មួយចំនួន​បានលើកឡើង​ថា លោក សយ សុភាព ពិតជា​គោរព​ពាក្យសំដី​របស់ខ្លួន​ប្រាកដ​មែន សាក​សមជា​មនុស្ស​ថ្លៃថ្នូរ ទទួលស្គាល់​នូវ​អ្វីដែល​ខ្លួន​ធ្វើ និង​និយាយ ជាពិសេស​បាន​អនុវត្ត​ភា្ល​មៗ​តែម្តង​។​

អ្នកខ្លះ​ទៀត​បាន​និយាយថា លោក សយ សុភាព កោរសក់​នៅ​ប្រាសាទព្រះវិហារ មិនមែន​ដោយសារ​លោក សម រង្ស៊ី​ទេ គឺ ដោយសារ លោក​មាន​ជំនឿ និង​ចង់​បណ្តេញ​ទាហាន​សៀម​ឈ្លានពាន​ទឹកដី ដោយ​ពួកវា​បាន​ចូលមក​លុកលុយ​យើង​គ្មាន​ពេល​ស្រាកស្រាន្ត​សោះ ជាហេតុ​ទើប​ធ្វើអោយមាន​ការចូលរួម​ពី​ប្រជាជន​ដ៏​ច្រើន​។​

ទោះបីជា​លោក សយ សុភាព កោរសក់​ដោយ​ឈរលើ​ហេតុផល​ណាក៏ដោយ ក៏​សុទ្ធតែជា​ផល​ល្អ​សំរាប់​លោក ព្រោះ​វា​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវ និង​ការយកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 

សូមបញ្ជាក់​ផងដែរ​ថា ពុំទាន់​មាន​ពត៌មាន​ច្បាស់លាស់​ថា​តើ​លោក សយ សុភាព ពិតជា​បាន​កោរសក់​ដូច​ក្នុង​រូបនេះ​មែន ឬក៏​គ្រាន់តែ​ជា​រូបភាព​ចាស់​ឬ​វា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​៕

27223552
 

 

Leave a Reply

(*) Required, Your email will not be published