អត្ថប្រយោជន៍​ដែល​គួរ​ទទួលទាន​អាហារ​ពេលព្រឹក​ឲ្យ​បាន​ត្រឹមត្រូវ

, , Leave a comment

​អ្នក​ម្តាយ​គ្រប់រូប​តែង​និយាយប្រាប់​កូនៗ​ខ្លួន​ថា​អាហារ​ពេលព្រឹក មានតម្លៃ​ដូចជា​គ្រាប់ពេជ្រ​អ៊ីចឹង​សម្រាប់​សុខភាព​ជីវិត​មនុស្ស​ប្រចាំ ថ្ងៃ​។ អាហារ​ពេលព្រឹក​វា​មិន​ត្រឹមតែ​ជា​ប្រភព​ផ្តល់នូវ​ថាមពល​ខ្លាំងក្លា​នោះ ទេ តែ​វា​ថែមទាំង​មាន​អត្ថប្រយោជន៍​ច្រើន​ទៀតផង​ជារួម​មានដូចជា​សម្រាប់ ត្រួតពិនិត្យ​ទម្ងន់​និង​ការបង្កើន​នូវ​សកម្មភាព​ផ្សេងៗ​ទៀតផង​។​


​ការសិក្សា​មួយ​បង្ហាញថា​ការទទួល​ទាន​អាហារ​ពេលព្រឹក​អាចជួយ​ផ្តល់ នូវ​អត្ថប្រយោជន៍​មួយចំនួន​ដល់​លោកអ្នក​បាន​ដូចជា អាហារ​ពេលព្រឹក​មាន​សារជាតិ​បម្រុង​រាងកាយ​ប្រកបដោយ​គុណភាព​ខ្ពស់​ច្រើន សម្បូរ​ជាតិ​វីតាមីន​និង​ជាតិ​រ៉ែ​នានា​។ ជួយ​បង្កើន​នូវ​ថាមពល​ដល់​រាងកាយ​ពេល​លេង​កីឡា​ឬ សកម្មភាព​ផ្សេងៗ​ពេល​រៀន​និង​ពេលធ្វើ​ការងារ​។ បង្កើន​និង​ត​ភ្ជាប់​នូវ​ប្រព័ន្ធ​សព៌ាង្គកាយ​រឹងមាំ​។ កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្ទេ​រ៉ូ​ល​ស្ថិតនៅ​កម្រិត​ទាប​។​


​ដូច្នេះ​ការទទួល​ទាន​អាហារ​ពេលព្រឹក​បាន​ត្រឹមត្រូវ​ពិតជា​មាន​សារៈ សំខាន់​ច្រើនណាស់​ដល់​សុខភាព​មនុស្ស​គ្រប់រូប​ជាពិសេស​សម្រាប់​កុមារ​និង មនុស្សពេញវ័យ​។ យោងតាម​សមាគម​ចំណីអាហារ​អាមេរិក​ADA​បាន​ឲ្យ​ដឹងថា ក្មេងៗ​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក​មាន​សកម្ម​ភាពល្អ​នៅក្នុង​ថ្នាក់រៀន និង​ការលេង​នៅ​ទីកន្លែង​ផ្សេងៗ​។ ពួកគេ​ក៏​ជា​ក្មេង​មានការ​ផ្តោតអារម្មណ៍​ច្រើន មាន​ជំនាញ​ខាង​ដោះស្រាយ​បញ្ហា​បានល្អ និង​សកម្ម​ផ្នែក​ឥ​ន្ទ្រិ​យារ​ម្មណ៍​ដែរ​និង​ភ្នែក​របស់​ពួកគេ​មាន​លក្ខណៈ សកម្ម​ទៀតផង​។​


​ការសិក្សា​ជាច្រើន​ដែល​បាន​ផ្តោតទៅលើ​របប​អាហារ​របស់​កុមារ​និង​មនុស្ស ធំ​បាន​បង្ហាញថា​អ្នក​ញ៉ាំ​អាហារ​ពេលព្រឹក​មាន​ទំនោរ​នៃ​ការ​ថយ​ទម្ងន់ ចុះ​ជាង​អ្នក​មិនបាន​ញ៉ាំ​អាហារ​ពេលព្រឹក​។ ទ្រឹស្តី​មួយ​លើកឡើងថា​អាហារ​ពេលព្រឹក​អាច​កាត់បន្ថយ​នូវ​តម្រូវការ​រាងកាយ​គឺ​សេចក្តីស្រេកឃ្លាន​នាពេល​ថ្ងៃ​៕

22-7

 

Leave a Reply

(*) Required, Your email will not be published