រថភ្លើង​ក្រឡាប់​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ​ របួស​ទេសចរ​បរទេស៣០នាក់ ក្នុងនោះ៥នាក់​របួសធ្ងន់

, , Leave a comment

យ៉ាងហោចណាស់ មាន​ក្រុម​ទេសចរ​បរទេស​ចំនួន៣០នាក់​បាន​រងរបួស ក្នុងនោះ៥នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ក្រោយពេល​កើតមាន​ឧ​ប​ទ្ទវ​ហេតុ​ក្រឡាប់​រថភ្លើង​ ក្នុង​តំបន់​ភាគ​ខាងជើងប្រទេស ថៃ កាលពី​ម្សិលមិញ។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​បាងកក​ប៉ុស្តិ៍។

 

ប្រភព​បាន​ឲ្យ​ដឹង​តាមរយៈ​ការអះអាង ​របស់​មន្ត្រី​គ្រប់គ្រង​អយស្ម័យយាន​របស់ថៃ ថា កាលពី​ថ្ងៃ​ពុធ ទូរថភ្លើង​ទី៧ នៃ​រថភ្លើង​ដែលមាន ១០ ទូ​មួយគ្រឿង ​បានធ្វើ​ដំណើរ​ខុស​ផ្លូវដែក ​ស្ថិតក្នុង​ខេត្ត Phrae ភាគ​ខាងជើង​ប្រទេស កាលពី​ព្រឹក​ថ្ងៃ​ពុធ ជាហេតុ​នាំ​ឲ្យ​អ្នកដំណើរ​ចំនួន៣០នាក់ ​រងរបួស ក្នុងនោះមាន៥នាក់​របួស​ធ្ងន់។ ប្រភព​បាន​បន្តទៀតថា ភាគច្រើន​ជា​នៃ​ជនរងគ្រោះ​គឺជា​ពួក​ទេសចរ​បរទេស ហើយ​បញ្ជាក់ទៀតថា មូលហេតុ​នៃ​ឧប្បត្តិ​ហេតុនេះ​ អាច​បណ្តាលមកពី​បញ្ហា​ផ្លូវដែក។

 

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា រថភ្លើង​មួយគ្រឿង​នោះ បាន​ភ្លូក​ចេញពី​ផ្លូវដែក នៅក្បែរ​ចំណុច​កោង ​ជិត​កន្លែង​ផ្លូវ​ដែល​កំពុង​ជួសជុល។ រថភ្លើង​ជួប​ឧ​ប​ទ្ទ​វ​ហេតុ ​ចេញដំណើរ​ពី​ក្រុងបាងកក ទៅ​ខេត្តឆៀង​មៃ។ ដោយសារ​តែមាន​ហេតុការណ៍​អាក្រក់​ ជើង​រថភ្លើង​ទៅ​ក្រុងបាងកកទាំងអស់ កាលពី​ម្សិលមិញ​ត្រូវ​ឈប់​រងចាំនៅឯ​ស្ថានីយឡាំ​ប៉ាង៕

522463

 

Leave a Reply

(*) Required, Your email will not be published