ស្រ្តីពីរនាក់ ឈ្លោះប្រកែក​គ្នា រហូតដល់ធ្លាក់ ពីលើរថយន្ត រងរបួស ទាំងសង្ខាង

, , Leave a comment

រាជធានីភ្នំពេញ​ ៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ ទល់មុខ​ក្រុមហ៊ុន​ សេល​កាត​ ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ខណៈ​ដែល​មាន​ស្ត្រី​ ២​នាក់​ ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ សាំ​ យ៉ុ​ង​ ១២​ កៅអី​ ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​រហូត​បណ្តាល​ឲ្យ​ជ្រុល​ធ្លាក់​ពីលើ​រថយន្ត​មក​លើ​ថ្នល់​បោក​ក្បាល​នឹង​ ថ្នល់​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ​ កាលពី​វេលា​ម៉ោង​ ២១​ នឹង​ ៥០​ នាទី​យប់​ថ្ងៃ​ទី​ ១៧​ខែកក្កដា​ ឆ្នាំ​ ២០១៣​ ។​



​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​សង្កេត​ឃើញ​រថយន្ត​ មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ ១២​កៅអី​ បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ នឹង​មាន​រួម​ដំណើរ​ដោយ​ស្ត្រី​ពីរ​នាក់​ ជា​ជនជាតិ​ចិន​ក្នុង​រថយន្ត​ផង​ដែរ​ ។​ ដោយ​រថយន្ត​មួយ​គ្រឿង​នេះ​បើកបរ​ចេញពី​កាស៊ីណូ​ ណា​ហ្គា​វើ​ល​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ ស្រាប់​ តែ​ស្ត្រីជន​ជាតិចិន​ ២​ នាក់​បាន​ធ្លាក់​ពី​ចេញពី​ក្នុង​រថយន្ត​មក​បោក​ក្បាល​នឹង​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូក​ នឹង​ពាក់​កណ្តាលផ្លូវ​ ចំណែក​រថយន្ត​សាំ​យ៉ុ​ង​បាន​ជិះ​ពី​ចំណុច​កើតហេតុ​ជាង​ ១០០​ម៉ែត្រ​ទើប​ឈប់​ ។​
​ ​

បុរស​អ្នកបើកបរ​រថយន្ត​បង្កហេតុ​បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ស្ត្រី​ ២​ នាក់​នេះ​ស្ថិត​ក្នុង​ស្ថាន​ ភាព​ស្រវឹងស្រា​ខ្លាំង​ពេក​ ហើយ​ពួក​គេ​បាន​ឈ្លោះប្រកែក​គ្នា​ក្នុង​រថយន្ត​យ៉ាង​ខ្លាំង​ តាំងពី​ចំណុច​មុខ​ណា​ហ្កា​វើ​ល​ រហូត​មក​ដល់​ចំណុច​នេះ​ទើប​ស្ត្រី​២​ នាក់​ខាងលើ​ប្រតាយប្រតប់​គ្នា​ បណ្តាល​ឲ្យ​ធ្លាក់​ចេញពី​ក្នុង​រថយន្ត​តែ​ម្តង​ទៅ​ ដោយ​មិន​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​នោះ​ទេ​ ។​
​ ​

បើ​ទោះបីជា​បុរស​អ្នក​បើករថយន្ត​និយាយ​បែប​នេះ​ក្តី​សមត្ថកិច្ច​មូលដ្ឋាន​ក៏​នៅ​បន្ត​ឃាត់ខ្លួន​អ្នកបើកប​រថយន្ត​ នឹង​ឃាត់​រថយន្ត​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​រង់ចាំ​ធ្វើការ​សាកសួរ​ឲ្យ​ដឹង​ច្បាស់​ពី​បញ្ហា​ ខាងលើ​នេះ​ ៕​

Hong-0430 DSC02121 DSC02124

 

Leave a Reply

(*) Required, Your email will not be published