រថយន្ត​តាក់ស៊ី​ម៉ែត្រ​បើក​បុក​ម៉ូតូ​របួសធ្ងន់ម្នាក់

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ រថយន្ត​តាក់ស៊ី​ម៉ែត្រ​ប៉ះ​ជាមួយ​ម៉ូតូ​សង់​កូរ៉េ​នៅ​ចំណុច​ផ្លូវខ្វែង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី យប់​ថ្ងៃទី​១៧ កក្កដា ២​០១៣ត្រង់ចំណុច​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ នេ​រុ​ហ៍ ស្ថិតក្នុង​សង្កាត់ មិត្តភាព ខណ្ឌ ៧​មករា ។​

សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​តាក់ស៊ី​ម៉ែត្រ ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-3047 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ នេ​រុ​ហ៍ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់ ចំណុច​ស្តុ​ប ដេ​អិន រថយន្ត​បាន​ប៉ះ​ជាមួយ​ម៉ូតូ​សង់​កូរ៉េ ១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ណ​-8715 ភព​1 ជិះ​ដោយ​បុរស​ម្នាក់ ដែល​ធ្វើដំ​ណើ​រ​ពី​កើ​តទៅ​លិច បណ្តាលឱ្យ​រងរបួស​ធ្ងន់​ហើយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ជន​គឹម​សុង ។​

ភ្លាមៗ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់​ទុក​រថយន្ត​ចោល ។ រថយន្ត​និង​ម៉ូតូ​ត្រូវបាន​នគរបាល​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​៧​មករា​រងចាំ​ការដោះស្រាយ​ជា​ក្រោយ​តាមផ្លូវ​ច្បាប់ ៕

11 (1) 11 (2) 11

 

Leave a Reply

(*) Required, Your email will not be published