តុលាការ​ឧក្រិដ្ឋ​ ចេញ​ដីកាចាប់ខ្លួន​ព្រះសង្ឃ​ ដែល​ជាប់ចោទ៣​ករណី

, , Leave a comment

តុលាការ​ឧក្រិដ្ឋ​ក្នុងប្រទេសថៃ ​ចេញ​ដីកា​​ចាប់ខ្លួន​ព្រះសង្ឃ​ថៃ​ម្នាក់ ដែល​ជាប់ចោទ​ចំនួន​៣ករណី។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន បាងកក​ប៉ុស្តិ៍ ​ដែល​ផ្អែក​តាម​នាយកដ្ឋានស៊ើប​ការ​ពិសេស​របស់ថៃ កាលពី​ម្សិលមិញ។នេះ​បើ​យោងតាម​ប្រភព លោក តា​រីត ប៉េង​ឌី​ត ​ប្រធាន​នាយកដ្ឋាន​ស៊ើបការ​ពិសេស​របស់​ថៃ​បាន​និយាយថា រូបលោក​បានទទួល​ការហៅ​ទូរស័ព្ទ​របស់​មន្ត្រី​តុលាការ កាលពី​ថ្ងៃ​ពុធ ដែល​បញ្ជាក់ថា តុលាការ​ឧក្រិដ្ឋ​បានអនុម័ត​លើដី​កាតា​ម​ចាប់ខ្លួន​ព្រះសង្ឃ នាម វី​រ៉ា​ប៉ុល ស៊ុ​ក​ផល​ តាម​សំណើ​របស់​នាយកដ្ឋាន​ស៊ើប​ការ​ពិសេស​របស់​ថៃ​រួចហើយ។

 

ក្នុង​ដីកាតាម​ចាប់ខ្លួន​នោះ មាន​លើកឡើង​នូវ​ការចោទប្រកាន់​ចំនួន​៣​ករណីធំៗ ក្នុងនោះ រួមមាន​បទឧក្រិដ្ឋ​ទាក់ទង​នឹង​ប្រព័ន្ធ​បណ្តាញ​កុំព្យូទ័រ ការបោកប្រាស់​សាធារណៈជន និង​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ១៥ឆ្នាំ។ បច្ចុប្បន្ន មាន​សេចក្តី​រាយ​ការ​ថា ព្រះសង្ឃ​ដែល​រង​ការ​រិះគន់ថា ប្រើប្រាស់​សម្ភារទំនើបៗអង្គ​នេះ ​កំពុងស្ថិត​ក្នុង​សហរដ្ឋអាមេរិក។ លោក តា​រីត បាន​និយាយថា លោក​នឹង​ស្នើ​ឲ្យ​មានការ​ដកហូត​លិខិតឆ្លងដែន និង​លុបចោល​ទិដ្ឋាការ​របស់ព្រះ​សង្ឃ​អង្គ​នោះ ស្រប​ពេលដែល​ករណី​ចោទប្រកាន់​ទាំងនេះ ​ត្រូវបាន​ផ្សព្វផ្សាយ​ទៅ​សហរដ្ឋអាមេរិក និង​សហគម​អឺរ៉ុប​រួចរាល់​ហើយ៕

17 Story 02

 

Leave a Reply

(*) Required, Your email will not be published