ម៉ូតូ​​សង់​​ សេ​ ១២៥ ផលិតឆ្នាំ ២០១៣ ​បុក​ម៉ូតូសង់​កូរ៉េ​ ស្លាប់​ម្នាក់​ និងរបួសធ្ងន់ ​៣​ នាក់​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់ នៅក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរ​រាចរ​ណ៏​មួយ​រវាង ម៉ូតូ និង​ម៉ូតូ កាលពី​វេលា​ម៉ោ​ង​​២១យប់​ថ្ងៃទី​១៧កក្កដា ឆ្នាំ ២០១៣ ត្រង់ចំណុច​ខាងត្បូង​ស្តុ​ប ណត​ប្រ៊ី​ត ជាង ២០០ ម៉ែត្រ ក្នុងភូមិ ស្លែង​រលើង សង្កាត់ ទឹកថ្លា ខណ្ឌ សែន​សុខ ។

 


​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១AU 6064 ធ្វើដំណើរ តាម​ប​ណ្តោ​​យ​ផ្លូវ ណត​ប្រ៊ី​ត ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់ ចំណុច​ប៉ុស្តិ៍​យាម ២៤ ម៉ោង បុរស​២​នាក់​ខាងលើ បាន​ទាញ​ចង្កូត​ម៉ូតូ​បត់​ឆ្វេង​ដៃ​ចូល​តា​មផ្លូវ​បេតុង តែ​ត្រូវ យុវជន ពីរ​នាក់​ផ្សេងទៀត ដែល​កំពុង​ជិះ​ម៉ូតូ​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BV 5198  ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ណត​ប្រ៊ី​ត ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយបាន​ជិះ​លឿន​ខ្លាំង​ណាស់ដែរ ក៏​ជ្រុល​ទៅបុក​ចំ​ម៉ូតូ​សង់​កូរ៉េ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​សង​កូរ៉េ​ម្នាក់​ត្រូវ​បោក​ក្បាល​នឹង​ថ្នល់ ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង ថ្លុកឈាម​កន្លែង​កើត​ហេតុ និង​ម្នាក់ទៀត ដែល​រួម​ដំណើរ​ជាមួយ ក៏​រងរបួស​ធ្ងន់ធ្ងរ​ផងដែរ ។ ចំណែក​យុវជន​ជា​ម្ចាស់​ម៉ូតូ​សេ​១២៥ ក៏ត្រូវ​ដួល​បោក​ខ្លួន និង​បោក​ក្បាល​របួស​ធ្ងន់ធ្ងរ ហូរឈាម​រហាម ។

 


​សមត្ថកិច្ច​ដែល​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ខាងលើនេះ​មានឈ្មោះ សុង សុធា ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ​។ ​អ្នករងរបួស​ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ  ចំណែក​សាកសព​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ទទួល យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​របស់​ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​អូស​យកទៅ រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ៕

c126 web280

 

Leave a Reply

(*) Required, Your email will not be published