ស្លាប់​ម្នាក់ របួស​ម្នាក់ដោយសារ​ ជិះ​ម៉ូតូក្នុង​ស្ថាន​ភាព​ស្រវឹង​ បុក​រនាំង​ដែក​ចែក​ទ្រូង​ផ្លូវ​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែ​ង ​ចំណែក​អ្នករួមដំណើរ​ពីក្រោយ​របួសធ្ងន់​បាក់ជើង​ឆ្វេង ត្រូវ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈបុរស ២​ នាក់ ស្រវឹងស្រា​ជោកជាំ បាន​ជិះ​ម៉ូតូ​ឌ្រី​ម​C125 ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2BW-9869 បាន​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ ។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣  រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ កក្កដា ២០១៣ ​ត្រង់ចំណុច​មុខ​ផ្សារ​ទឹកថ្លា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

 

តាម​ប្រភព​នគ​របាល​បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់​មានឈ្មោះ ស៊ុន សេង អាយុ​៣១​ឆ្នាំ ជា​កម្មករ​ស្នាក់នៅ​ភូមិ ដូនរ​ត្ន័ សង្កាត់ អា​ឡោក ខណ្ឌ ពោធិ៍​សែន​ជ័យ ។ ចំណែក​អ្នករងរបួស​ធ្ង​ន់​​​ឈ្មោះ សែន សំ​អូន អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ កន្ទោក​សង្កាត់ ចោមចៅ ខណ្ឌ ពោធិ​សែន​ជ័យ ។

សព​ជនរងគ្រោះ​ត្រូវបាន​គេ​យកទៅ​ត​ម្ត​ល់​ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។ រីឯ​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រ​ក្សា​​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ សែន​សុខ ដើម្បី​ធ្វើការ​ដោះស្រាយ ៕

126

 

Leave a Reply

(*) Required, Your email will not be published