គូរ​ស្នេហ៍​ឌុ​ប​គ្នា​ដើរ​លេង​ទាំង​កណ្តាលរាត្រី​នឹង​មេឃ​កំពុង​រលឹម​ត្រូវ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​រង​បួស​ធ្ងន់​ស្រាល​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ កំពុង​​ជិះ​ម៉ូតូ​សាសង​គ្នា​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​មក​ធាក់​បណ្ដាល​ឱ្យ​ដួល​រង​របួសធ្ងន់​ និង​ស្រាល ​ហើយ​ភ្លាម​នោះ​ម៉ូតូ​របស់​ជន​បង្កហេតុ​ បាន​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាមៗ​ តែ​ម្ដង​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១០ ​និង​ ២០ ​នាទី​ ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ កែង​ នឹង​ផ្លូវ​លេខ​១០៥​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

 

​យោង​តាម​សម្ដី​យុវជន​រង​គ្រោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​មួយ​ គ្រឿង​ម៉ាក​អាយ​ខន​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AI-4342​ឌុ​ប​ស្រី​ម្នាក់​ដែល​ត្រូវជា​សង្សារ​របស់​គេ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ដោយ​បាន​ជិះ​ក្នុង​ល្បឿន​លឿន​ ។​

 

លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ ត្រង់​ចំណុច​កែង​ផ្លូវ​១០៥​ក៏​បាន​វាក់​ជា​មួយ​នឹង​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ ហើយ​ពេល​នោះ​រូប​ខ្លួន​បាន​ស្រែក​ស្ដីឱ្យ​ភាគី​ម្ខាង​នោះ​ទើ​បណ្ដាល​ឱ្យ​គេ​ខឹង​បាន​ បត់​ម៉ូតូ​មក​ក្រោយ​ជិះ​ដេញ​តាម​រូបគេ​ រហូត​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​ភាគី​ម៉ូតូ​បង្ក​ជិះ​មក​ធាក់​ផ្ដួល​ម៉ូតូ​ខ្លួន​ឱ្យ​ដួល​ រួច​ពួក​គេ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​បណ្ដាល​ឱ្យ​រូប​ខ្លួន​រង​របួស​ស្រាល​ និង​សង្សារ​រង​របួសធ្ងន់​ ។​

 

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ទាក់ទង​ទៅ​រថយន្ដ​សា​មុ​យមក​ដឹក​យក​នារី​រង​គ្រោះ​របួស​ជើង​ម្ខាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕

0a0-(1) 0a0-(2)

 

 

Leave a Reply

(*) Required, Your email will not be published