ចោរ​ស្រីវ័យក្មេង​លួចកាត់ខ្សែ.ក មិន​​បាន​សម្រេច​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ នៅផ្សារត្រពាំង​អំពិល

, , Leave a comment

​ខេ​​ត្ត​កំ​ព​ង់ស្ពឺ​ ​​៖ ​​ចោ​រ​​ស្រី​វ័យ​ក្មេង​ដៃឆើ​ត​ម្នាក់ ត្រូវ​ប្រ​ជា​ព​ល​រដ្ឋ​ចា​ប់​ខ្លួ​ន​បាន​បន្ទាប់ពី​លួច​កាត់​ខ្សែ.​ក ប្លា​ទី​ន​រ​ប​ស់​ក្មេងប្រុស​​នៅ​ក្នុ​ង​ផ្សា​រ​ត្រ​ពាំ​ង​​អំ​ពិ​​ល​ ​ហើ​យ​​ព្យា​យា​​ម​​រ​​​​ត់​គេ​​​ច​​កា​​ល​​ពី​​​វេ​​លា​ម៉ោ​​ង៩​​ ​និ​ង ៣​០ ​នា​ទី ព្រឹកថ្ងៃទី១៧ កក្កដា ២០១៣ នេះ ស្ថិត​ក្នុ​ង​ឃុំ​ត្រ​ពាំង​គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 

ចោរស្រីនោះបានសារភាពប្រាប់សមត្ថកិច្ចថា រូបគេឈ្មោះណុច ចាន់ ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជិះតាក់ស៊ីពីភ្នំពេញមកផ្សារខាងលើ បំណងដើម្បីធ្វើសកម្មភាព ។

 

តាមប្រភពពីយាយរបស់ក្មេងប្រុសរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានពរចៅ អាយុ៣ឆ្នាំមកផ្សារត្រពាំងអំពិល ខណៈដែលគាត់កំពុងទិញម្ហូប ក៏មានក្មេងស្រីម្នាក់ឈរពីក្រោយកលូកយកខ្សែ.ក របស់ចៅគាត់កាត់ រួចព្យាយាមរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃើញ ទាន់ក៏ស្រែកឆោឡោឡើង ក៏ចាប់ខ្លួនបានបញ្ជូនឱ្យសមត្ថកិច្ចតែម្តង៕

8475c9a4-630c-4bf4-91a2-42c5a3ae7e8f

 

Leave a Reply

(*) Required, Your email will not be published