គិត​ខ្លី​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន​​ ព្រោះ​​ខឹង​ប្រពន្ធ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ដោយសារតែ​ជម្លោះ​ប្តី​ប្រព​ន្ឋ បានសម្រេច​ចិត្ត​ផឹកថ្នាំ​បំពុល​សត្វ​កុក បំណង​សម្លា​ប់ខ្លួន  បណ្តាល​ឲ្យ ក្អួត​ប្រកាច់​ផ្អើល​អ្នកជិតខាង ហើយ​ត្រូវបាន​ប្រព​ន្ឋ​ដឹក​ទៅកាន់​មណ្ឌល​សុខ​ភាព​ស្រុក និង​បាន​បន្ត​មកដល់​មន្ទីរ​ពេទ្យ​ខេត្ត នា​វេលា​ម៉ោង​៥ និង​៣០​នាទី​ថ្ងៃទី ១៦ ខែ កក្កដា​។ ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង ២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ស្ថិតក្នុង​ភូមិ​កំពង់​អួរ  ឃុំ ខុន​រ៉ង  ស្រុក​បរិបូ​ណ៏ ។​

 

​តាម​ការរៀបរាប់ របស់​ស្ត្រី​ជា​ប្រព​ន្ឋ​របស់​បុរស​គិត​ខ្លី​ខាងលើ​នៅ មន្ទីរពេទ្យ​ខេត្ត បាន​ឲ្យ​ដឹង​ថា ប្តី​គាត់​មានឈ្មោះ យ៉ាន់ យ៉ុង អាយុ ៤៨​ឆ្នាំ មាន​មុខរបរ​ធ្វើស្រែ និង​លក់ដូរ​នៅផ្ទះ​បន្តិច​បន្តួច ។ មុនពេល​កើតហេតុ ប្តី​ប្រព​ន្ឋ​គាត់​បាន​ឈ្លោះទាស់ទែង​គ្នា រឿង​មុខរបរ​រកស៊ី រួច​បាន​ស្ងប់​ទៅវិញ​។​បន្ទាប់មក ពេល​ដល់​ម៉ោង​បាយ គាត់​ក៏បាន​ហៅ​ប្តី​គាត់​ឲ្យ​ពិសា​របាយ   ប៉ុន្តែ ប្តី​គាត់​ពេល​ពិសា​របាយ​បានតែ​កន្លះ​ចាន ក៏​ឈប់​ពិសារ ហើយ​បាន​ដើរទៅ​ក្រោយ​ផ្ទះ​បាត់​មួយស្របក់ ក៏​ឃើញ​ដើរ​ត្រឡប់មកវិញ​ពេល​នោះ​គាត់​បាន​ធុំក្លិន​ថ្នាំ​កុក​ឲ្យ​ហួង តែ​គាត់​ក៏​មិនបាន​ចាប់​អារ​ម្ម​ណ៏​អ្វី​ដែរ ប៉ុន្តែ​បន្តិចក្រោយមក​ស្រាប់តែ​ប្តី​គាត់ ក្អួត ប្រកាច់​បែកពពុះមាត់ ទើប​គាត់​ដឹងថា  ប្តី​គាត់​បាន​ផឹកថ្នាំ​បំពុល​កុក ប៉ង​សម្លាប់ខ្លួន ភ្លាមនោះ​គាត់​ក៏បាន​ហៅ​អ្នកជិតខាង​ឲ្យ​ជួយ​ដឹក​ប្តី​ទៅកាន់​មណ្ឌល​សុខភាព​ស្រុក​បរិបូរ​ណ៏ ប៉ុន្តែ ដោយ​សារ ស្ថានភាព​ធ្ងន់ធ្ងរ គ្រូពេទ្យ​ស្រុក​ក៏បាន​ដឹក​ប្តី​គាត់​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត ជា​បន្តទៀត ។​

 

​នៅក្នុង​មន្ទីរពេទ្យ​ក្រុមគ្រូពេទ្យ​បាន​ប្រឹងប្រែង​ព្យាយាម​សង្គ្រោះ ដោយ​បញ្ចូល​ទឹក​ទៅក្នុង​ក្រពះ ដើម្បី​លាង​ក្រពះ និង​បាន​ចាក់​ថ្នាំ​ដាក់​សេរ៉ូម ធ្វើ​ឲ្យ​បុរស​រូបនេះ​ចាក​ផុតពី​សេចក្ដីស្លាប់ ៕

sss(1)

 

 

Leave a Reply

(*) Required, Your email will not be published