ស្ត្រីចំណាក់​ត្រូវ​រថយន្ត​​បុក​ស្លាប់​ ខណៈដើរ​ឆ្លង​ផ្លូវ​ទិញ​បបរ​ឲ្យ​កូន​ស្រី​

, , Leave a comment

ខេ​ត្តព្រះ​សី​ហនុ​ ​៖ កាល​ពី​​​វេ​លា​​ម៉ោង​​ ​១៩​ និង ​៤៥​ ​នាទី​ ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​តាម​​​ប​ណ្តោ​​យ​​ផ្លូវជាតិ​លេខ​​ ​៤​​ នៅ​​​ចំ​ណុ​ច​​​មុ​ខ​​​រោ​ង​ចក្រ​​ស្បែ​ក​ជើ​ង​​​ ​ញូ​​វ​​​ស្តា​រ​​ ​ស្ថិ​ត​​​ក្នុ​ង​ក្រុ​ម​​​ទី​​ ១៤​​ ភូមិ​​១​ ស​ង្កាត់​លេខ​១​ ក្រុង​ខេត្ត​ព្រះ​សីហ​នុ​ មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ​ បន្ទាប់​ពី​ត្រូវ​ រថយន្ត​១​គ្រឿង​ បុក​ពេញទំហឹង​ កណ្តាល​ថ្នល់​ ខណៈ​កំពុង​ដើរ​ឆ្លងថ្នល់​ ។​ ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ ឡាញ​ ញ៉ី​ ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ​ មាន​ទីលំនៅ​ ក្រុម​ទី​១៥​ ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​ខេត្ត​ព្រះ​សីហ​នុ​ មានមុខ​របរ​ លក់​សាច់​ឆ្កែ​ នៅ​ក្បែរ​រោងចក្រ​ ញូ​ស្តារ​ ។​

 

​​អ្នក​ដែក​បានឃើញ​ហេតុការណ៍​នោះ​បាន​និយាយ​ថា​ គេ​ឃើញ​ស្ត្រី​ រង​គ្រោះ​បាន​ ឆ្លងថ្នល់​ពី​កន្លែង​លក់​សាច់​ឆ្កែ​ របស់​ខ្លួន​ មក​ផ្សារ​ដែល​នៅ​ទល់មុខ​ និង​រោងចក្រ​ដើម្បី​ទិញ​បបរ​ ឱ្យ​កូនស្រី​ គ្រាន់តែ​ឆ្លង​មក​ដល់​ពាក់កណ្តាល​ ផ្លូវ​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ការ​មី​ឆ្លាម​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2F-3675​ ដឹក​មនុស្ស​ពេញ​ណែន​ បើកបរ​ពី​កើត​ ទៅ​លិច​ ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ មក​ក្រុងព្រះសីហនុ​ បុក​ចំ​ពី​ចំហៀង​ខ្លួន​ មួយ​ទំហឹង​ ប៉ើង​ពី​កន្លែង​កើតហេតុ​ផ្ទប់​ និង​ថ្នល់​ប្រហែល​ជាង​២០​ម៉ែត្រ​ បែកក្បាល​ បាក់ដៃ​ស្លាប់​ភ្លាម​មួយ​រំពេច​ ។ ​​ក្រោយ​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​នេះ​បង្អង់​ល្បឿន​អើត​កមក​ក្រៅ​មើល​ជន​រង​គ្រោះ​ដែរ​ តែ​មើលទៅ​ មិន​ស្រួល​ ក៏​បើក​យ៉ាង​លឿន​ទៅ​ ក្រុងព្រះសីហនុ​តែ​ម្តង​៕

20130716_204810_resized

 

Leave a Reply

(*) Required, Your email will not be published