វាយ​គេ​បែកក្បាលគេច​ទៅ​ថៃ​ ​ភ្លេច​ខ្លួន​ត្រឡប់មកវិញ​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដដែល​

, , Leave a comment

ខេត្ត​​បន្ទាយមានជ័យ​ ៖ កាលពី​ព្រឹក​ថ្ងៃទី​ ១៦ កក្កដា ២០១៣ បុរស​ម្នាក់​ត្រូវ​​បាន​កម្លាំង​អាវុធហត្ថក្រុង​ប៉ោយ​ប៉ែត ខេ​ត្ត​ប​ន្ទា​យ​មាន​ជ័យ​ ​ធ្វើ​កា​រ​​​ឃា​ត់ខ្លួន​ បន្ទាប់ពី​ប្រព្រឹត្ត​អំពើ​ល្មើ​ស​ច្បា​ប់​ បង្ករ​របួសស្នាម​ដល់​អ្នក​ដ៏​ទៃ ​ហើយ​រត់​គេចខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ​បាន​ ៥ ខែនោះ​ ។

 

ជនសង្ស័យ​​ដែល​​វាយ​គេ​បែក​ក្បាល​នោះ​មាន​ឈ្មោះ ញឹក សម្បត្តិ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មុន​ឃាត់ខ្លួន​ជនសង្ស័យដែល​បាន​វាយ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ផាត សា​វេត ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ខណៈ​លេង​បាល់ មានទំនាស់​ពាក្យសម្តី គ្នា​បន្តិចបន្តួច បណ្តាល​ឲ្យ​បែកក្បាល​ជាច្រើន​ថ្នេរ ហូរឈាម​ជោក​ខ្លួន កាលពី​ម៉ោង ៤​ល្ងាច ថ្ងៃទី ១៣ ខែ កុម្ភៈ កន្លងទៅ ។

 

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​កាន់​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​តុលាការ ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕​

BT1

 

Leave a Reply

(*) Required, Your email will not be published