គ្មានលុយសង ទាញ​កាំភ្លើង​ច្នៃ​ភ្ជង់​ក្បាល​ម្ចាស់​បំណុល​

, , Leave a comment

ខេត្ត​បាត់​ដំបង​ ​៖ ជនជាប់​សង្ស័យ ២ នាក់​​រួម​ទាំង​​កាំភ្លើង​ច្នៃ​វែង​ ១ ដើម​ ​ត្រូវ​នគរបាល​នៃ​អធិការ​ដ្ឋា​ន​ស្រុក​សំ​ឡូ​ត​ ​ឃាត់​ខ្លួន​ និង​ដក​ហូត​ ​បន្ទាប់​ពី​ជន​សង្ស័យ​ខាង​លើ​យក​ទៅ​ភ្ជង់​ក្បាល​គំរាម​បាញ់​បុរស​ម្នាក់​ដែល​មក​ទារ​ប្រាក់​ ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​៥ និង ​១៥នា ទី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ នៅ​ក្នុង​ភូមិ​អូរ​តា​តៀ​ក​ ​ឃុំ​តា​តោក​ ​ស្រុក​សំ​ឡូ​ត​ ​ខេត្ត​បាត់​ដំប​ង​។​

 

មន្ត្រី​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិ​ត​ស្រាល​​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ​កែវ​ ​ជា​ ​ភេទ​ប្រុស​ ​អាយុ​៤៣ឆ្នាំ​ ​រស់​នៅ​ចំណុច​កើត​ហេតុ​​ខាង​លើ​។​ ចំណែក​ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​នោះ​មាន​ឈ្មោះ ១-ឈ្មោះ​ នី​ ​ពៅ​ ​ភេទ​ប្រុស​អាយុ​ ២៤ ឆ្នាំ​ ​ជា​ម្ចាស់​កាំភ្លើង​រស់​នៅ​ភូមិ​ស្ទឹង​១ ឃុំ​ស្ទឹង​ស្រុក​សំ​ឡូ​ត​ខេត្ត​បាត់​ដំបង​ និង​ទី​២-ឈ្មោះ​សេង​ ​ណែ​ត​ ​អាយុ​២៥ឆ្នាំ​ជា​អ្នក​ខ្ចី​កាំភ្លើង​របស់​ (នី​ពៅ​) មាន​ទី​លំនៅ​ក្នុង​ភូមិ​កើត​ហេតុ​ ។ ជន​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​សំឡូត​ឃាត់ខ្លួន ដោយសារតែ​ពួកគេ​បាន យក​កាំភ្លើង​ធុន​CKC ឆ្នៃ ដែល​បាន​លាក់ទុក​ខុសច្បាប់ ទៅ​ភ្ជង់​បុរស​ម្នាក់​ឈ្មោះ កែវ ជា អាយុ​៤៣​ឆ្នាំ គ្រា​ដែល​បុរស​រូបនោះ​ទៅ​ទារប្រាក់​បំណុល​។

 

​ជុំវិញ​ករណីនេះ​លោក កែវ ជា ដែលជា​ដើមបណ្ដឹង​បាន​ប្រាប់ថា លោក​បាន​ទៅ​ទារប្រាក់​ពី​ឈ្មោះ សេង ណែ​ត ដែល​បាន​ជំពាក់ តែ​បែរជា​ជននេះ​ខឹងសម្បា និង​រូបលោក រហូត​ទាញ​កាំភ្លើង​ឆ្នៃ ដែល​លោក​មិនដែល​ឃើញ​ឈរ​ភ្ជង់​លោក​ពីលើផ្ទះ ធ្វើ​ឲ្យ​លោក​មានការ​ភិតភ័យ​យ៉ាងខ្លាំង​។ លោក​និយាយថា ដោយសារ​ការភ័យខ្លាច​បុរស​នេះ​មានគំនិត​មិនល្អ​ទៅ​ថ្ងៃក្រោយ ទើប​លោក​ប្ដឹង​សមត្ថកិច្ច​តែម្ដងទៅ ។​

 

ឈ្មោះ នី ពៅ ជា​ម្ចាស់​កាំភ្លើង​បាន​ប្រាប់​អំពី​ប្រវត្តិ​កាំភ្លើង​នេះ​ថា ខ្លួន​រើស​បាន​កាំភ្លើង​នេះ ពី​ក្នុងព្រៃ​កាលពី​ជាង​១​ឆ្នាំមុន ដែល​ភ្លើង​ឆេះ​ខ្លះៗ​ទៅហើយ ។ ខ្លួន​បាន​កែឆ្នៃ​វា ទុក​សំរាប់​បាញ់​សត្វ ដោយ​មិនបាន​ប្រគល់​ជួន​សមត្ថកិច្ច​ទេ​។ ជននេះ​បញ្ជាក់ថា សេង ណែ​ត បាន​ខ្ចី​កាំភ្លើង​ពី​ខ្លួន​ទៅ​បាញ់​សត្វ​មួយ​រយះ តែ​មិនដឹង​យ៉ាងម៉េច​បែរជា​វា​យកទៅ​ភ្ជង់​គេ នាំ​ឲ្យ​មានរឿង​ទាំងអស់គ្នា​បែបនេះ​។

 

អ្នកភូមិ​ជាច្រើន​បាន​ប្រាប់​ដែរ​ថា គេ​មិន​បានដឹង​ឈ្មោះ សេង ណែ​ត មាន​កាំភ្លើង​លាក់ទុក​នៅផ្ទះ​ទេ ប៉ុន្តែ​គេ​តែង​ឃើញ​គ្រួសារ​នេះ មាន​សាច់​សត្វព្រៃ​លក់​ស្ទើរ​រាល់ថ្ងៃ ដោ យ ​មិនដឹងថា បុរស​នេះ​បាន​សត្វព្រៃ​នោះ​មកពីណា​ឡើយ ? លុះ​នៅ​រសៀល​ថ្ងៃទី​១៥​កក្កដា ស្រាប់តែ​ឮថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​នោះ និង​គូកន​ម្នាក់ទៀត ពីបទ​ប្រើ​កាំភ្លើង​ខុសច្បាប់​៕

 BB1

 

Leave a Reply

(*) Required, Your email will not be published