ជិះ​ម៉ូតូបុកគ្នា អ​ត់​លុយ​ស​ង​គេ ​​ដើ​រ​គា​ស់​​ផ្ទះ​ប្រ​ជា​ព​​លរ​ដ្ឋ​លួច​ទ្រ​ព្យស​ម្ប​ត្តិ ដើម្បីដោះ​បំណុល

, , Leave a comment

ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ យុវជន​ម្នាក់​ត្រូវ​ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ ចាប់ខ្លួន​ក្រោយ​ពី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ មួយ​កន្លែង​លួច​យក​ទ្រព្យសម្បត្ដិ​ និង​ លុយ​ដើម្បី​លក់​ដោះបំណុលកាលពី​ល្ងាច​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​ ព្រៃ​ព្រិច​ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដ​បន្ទាយ​មាន​ជ័យ​ ។​

 

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ ប៉ោយ​ប៉ែ​ត​លោក​ហម​ ម៉ុ​ត​ បានឱ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែកក្កដា​ថា​ ជនសង្ស័យ​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មានឈ្មោះ​ចោ​ញ​ តួ​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​-​សង្កាត់​កើត​ ហេតុ​ខាងលើ​ ។​ ជនសង្ស័យ​រូប​នេះ​ត្រូវ​ បាន​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ លោក​នុ​ត​ សុខា​ អាយុ​៣២​ឆ្នាំ​ ដែល​បាន​ ប្ដឹង​មក​សមត្ថកិច្ច​ថា​ កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ថា​ មាន​ជនសង្ស័យ​ជា​ចោរ​ បាន​គាស់​ផ្ទះ​របស់​គាត់​លួច​យក​ប្រាក់​ ចំនួន​៣០.០០០​បាត​ និង​ដុល្លារ​១​ពាន់​ ព្រមទាំង​ឧបករណ៍​ខារ៉ាអូខេ​មួយ​ឈុត​ ទៀត​ ។​

 

​លោក​មេបញ្ជាការ​បានឱ្យ​ដឹង​ទៀត​ថា​ ជាមួយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ចោ​ញ​ តួ​ សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​ ខារ៉ាអូខេ​មួយ​កំ​ផ្លេ​ តែ​ពុំ​បាន​រក​ឃើញ​ ប្រាក់​ដែល​ម្ចាស់ផ្ទះ​បាន​អះអាង​ថា​បាន​ បាត់​នោះ​ទេ​ ។​ ​លោក​បានឱ្យ​ដឹង​ដែរ​ថា​ ក្រៅពី​ការ​ ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​នៅ​បាន​ ឃាត់ខ្លួន​បុរស​២​នាក់​ផ្សេង​ទៀត​ដែល​ជា​ អ្នក​ទទួល​ទិញ​ផល​ចោរកម្ម​ ។​ ជន​ទិញ​ ផល​ចោរកម្ម​ទី​១-​ឈ្មោះ​លី​ ថូ​ អាយុ​២២​ ឆ្នាំ​ និង​ទី​២-​ឈ្មោះ​ញ៉ែ​ម​ កុសល​ អាយុ​ ៣២​ឆ្នាំ​  អ្នក​ទាំង​២​រស់នៅ​ភូមិ​ក្បាល​ ស្ពាន​២​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

 

​ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​ មុខ​សមត្ថកិច្ច​ថា​ រូបគេ​ពិត​បាន​លួច​ គាស់​ផ្ទះ​លួច​យក​សម្ភារ​ខារ៉ាអូខេ​ពិត​ ប្រាកដ​មែន​ ប៉ុន្ដែ​ពុំ​បាន​លួច​លុយ​ដូច​ ម្ចាស់ផ្ទះ​ចោទប្រកាន់​នោះ​ទេ​ ។​ ​តាម​ប្រភព​ពី​មន្ដ្រី​កងរាជអាវុធហត្ថ​ ក្រុង​ប៉ោយ​ប៉ែ​តម្នាក់​បានឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​គឺជា​មុខសញ្ញា​ចោរកម្ម​ ហើយ​ ទើបត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​ បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ ។​ នៅ​មុន​ពេល​ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ គេ​បានដឹង​ថា​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ បុក​ជាមួយនឹង​គេ​ ហើយ​ចាំបាច់​ត្រូវ​រក​ លុយ​សង​ និង​ទំនងជា​ពុំ​មាន​ប្រាក់​ជន​ សង្ស័យ​ក៏​បាន​មក​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ ដើម្បី​លួច​ទ្រព្យសម្បត្ដិ​ទាំងនេះ​យក​ទៅ​ លក់​ដោះបំណុល​ តែ​សំណាង​មិនល្អ​ទើប​ ត្រូវ​វិល​ទៅ​រក​ពន្ធនាគារ​សារ​ជា​ថ្មី​ ៕

T-0362

 

Leave a Reply

(*) Required, Your email will not be published