ចូល​គាស់​ផ្ទះ​ស្ដ្រី​មេម៉ាយ​ ម្ចាស់ភ្ញាក់ទាន់​សំពង​បែក​ក្បាលទាំងយប់

, , Leave a comment

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ យុវជន​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​រនាប​ក្ដារ​បន្ទប់ទឹក​ចូល​ក្នុង​បន្ទប់​ស្ដ្រី​មេម៉ាយ​ម្នាក់​ទាំង​កណ្ដាល​ អធ្រាត្រ​ត្រូវ​បាន​ក្រុម​កម្មករ​ទូក​ចាប់​វាយ​ ទ្រោម​ខ្លួន​ រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​កាល​ពី​យប់​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៣​ ។​ ​នគរបាល​ប៉ុស្ដិ៍​នគរបាល​សង្កាត់​លេខ​៤​ម្នាក់​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ យុវជន​ ដែល​បាន​ចាប់ខ្លួន​មានឈ្មោះ​ ឌី​ ម៉ា​ប់​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​កំពង់ត្រាច​ ខេត្ដកំពត​ មុខរបរ​កម្មករ​ទូក​ ស្នាក់​នៅ​ បណ្ដោះអាសន្ន​កន្លែង​កើតហេតុ​ខាងលើ​។​

 

​នគរបាល​បញ្ជាក់​ថា​ នៅ​វេលា​យប់​ ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៣​ ជនសង្ស័យ​មាន​បំណង​គាស់​រនាប​ក្ដារ​ លួច​ទ្រព្យសម្បត្ដិ​ប្រជាពលរដ្ឋ​មិន​បាន​សម្រេច​នៅ​ចំណុច​ក្រុម​ទី​១១​ ភូមិ​៣​ សង្កាត់​១​ ក្រុងព្រះសីហនុ​ ដោយ​ជន​ សង្ស័យ​បាន​ធ្វើ​សកម្មភាព​ចុះ​ទៅ​ក្នុង​ទឹកសមុទ្រ​រួច​ឡើង​តាម​សសរផ្ទះ​ ។​ បន្ទាប់​ មក​បាន​ធ្វើ​សកម្មភាព​គាស់​ក្ដារ​បន្ទប់​ ទឹក​ចូល​ទៅ​ក្នុង​បន្ទប់​ស្ដ្រី​មេម៉ាយ​ដែល​ ដេក​ម្នាក់ឯង​ក្នុង​គោលបំណង​លួច​យក​ ទ្រព្យសម្បត្ដិ​ តែ​សំណាងអាក្រក់​ជនសង្ស័យ​ ជាន់​ប៉ះ​ក្ដា​រនាប​មាន​សភាព​ពុក​ផុយ​ក៏​ បាន​លាន់​ឬ​ដល់​ស្ដ្រី​មេម៉ាយ​ ហើយ​ក៏​ ស្រែក​ឆោឡោ​ធ្វើ​ឱ្យ​កម្មករ​ទូក​ដែល​ដេក​ក្បែរ​នោះ​ស្ទុះ​មក​ជួយ​និង​ចាប់​ឃាត់ខ្លួន​ បាន​តែ​ម្ដង​ ។​

ដោយ​កំហឹង​កម្មករ​ទូក​មួយ​ចំនួន​ បាន​វាយ​មួយ​ដៃ​មួយ​ជើង​បណ្ដាល​ឱ្យ​ជនសង្ស័យ​បែកក្បាល​ដេ​៣​ថ្នេរ​ បន្ទាប់​មក​ក៏​ បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​និង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ព្រះ​សីហ​នុ​ដើម្បី​ដេរ​របួស​ ។​ ​ជនសង្ស័យ​ឈ្មោះ​ ឌី​ ម៉ា​ប់​ បាន​និយាយ​ ថា​ រូបគេ​មិនមែន​ជា​ចោ​ទេ​ ហើយ​ក៏​មិន​ បាន​ចូល​គាស់​ក្ដា​បន្ទប់​ស្ដ្រី​មេម៉ាយ​នោះ​ដែរ​គឺ​រូបគេ​បាន​គោះ​ទ្វា​ស្ដ្រី​រូប​នោះ​ក្នុង​ បំណង​រក​ទិញ​ស្រា​បៀរ​ផឹក​ បន្ទាប់​ពី​រូប​ គេ​បាន​ផឹកស៊ី​ស្រវឹង​ជាមួយ​មិត្ដភក្ដិ​នៅ​ម្ដុំ​ភូមិ​ថ្មី​ ហើយ​នៅ​ពេល​ត្រឡប់​មក​ វិញ​ដេក​មិន​លក់​ក៏​ទៅ​គោះ​ទ្វា​អ្នកលក់​ (​ស្ដ្រី​មេម៉ាយ​)​ តែ​ត្រូវ​កម្មករ​ទូក​ដូច​ គ្នា​ចាប់​វាយ​ ។​ ​ទោះជា​ជនសង្ស័យ​បដិសេធ​យ៉ាងនេះ​ក៏​ដោយ​សមត្ថកិច្ច​បន្ដ​សាកសួរ​ជនសង្ស័យ​ ដើម្បី​ស្វែងរក​ចម្លើយ​ពិតប្រាកដ​ ៕

sn1

 

 

Leave a Reply

(*) Required, Your email will not be published