ប្ល​ន់ស​ម្លាប់​ប្រ​​​ព​​ន្ធ​​​​ ​និ​​ង​កូ​ន​ស្រី​ថៅ​កែ​ ​កា​ប់​ជ្រូ​ក​​យ​ក​ទ្រព្យ​ស​ម្ប​ត្ដិ​អ​​ស់​​​​​​ប្រ​មា​ណ​​​ជិ​ត​ ​​​៣ ​ម៉ឺ​ន​ដុ​ល្លារ​

, , Leave a comment

​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​​​ ​៖​​​ ស្ត្រី​​​​​​ប្រ​ព​ន្ធ​​ថៅ​កែ​​​ជ្រូ​ក​​ម្នា​ក់​​​បា​ន​​ស្លា​ប់​​​ក្នុ​​ង​​ថ្លុ​កឈា​ម​​​ ​ចំណែ​ក​​​កូន​ស្រី​​​រ​ង​​​​របួ​សធ្ង​ន់​​​ដោ​យសា​រ​​ជ​ន​មិន​​ស្គាល់​មុខ​សម្លាប់​និង​​វាយ​​ រួច​ប្រមូល​យក​គ្រឿងអលង្ការ​ និង​លុយ​កាលពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ២០១៣​ នៅ​ភូមិ​ទី​៥​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​

 

តា​ម​​​ប្រ​ភ​ព​​ពី​​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា ​ស្ដ្រីរង​គ្រោះដែ​ល​ស្លា​ប់នៅ​​នឹ​ង​ក​ន្លែ​ង​កើ​តហេ​​តុ​នោះ​មា​ន​ឈ្មោះ ​​ទី​ ​សុ​ឃឿ​ន​ ​អា​យុ​ ​​៣៦ ឆ្នាំ​ ​រីឯ​កូន​ស្រី​ដែ​លរងរបួសធ្ងន់​ឈ្មោះ ស៊ឹ​​ម​ ស្រី​លក្ខ​ណ៍ ​អាយុ​ ​១៤​ ឆ្នាំ​បានត្រូវ​បា​ន​ដឹកប​​ញ្ជូន​ទៅ​ស​ង្គ្រោះ​​​​នៅ​មន្ទី​រ​​ពេ​ទ្យគ​ន្ធ​បុ​បា្ជ​ ​ក្នុ​ង​រា​ជ​ធា​​នី​ភ្នំ​ពេ​ញ​ ​ ​​​។​​​

 

​បុ​រ​​ស​ជាប្ដី​លោ​ក​ ​ស៊ឹ​ម​ ណែ​ល​ ​អា​យុ​ ៤៣​​ ឆ្នាំ បាននិយាយថា នៅវេលាម៉ោងកើតហេតុ ខាងលើ ខណៈដែលរូបលោកត្រឡប់មកពី កន្លែងកាប់ជ្រូក ស្រាប់តែឃើញសពប្រពន្ធ ស្លាប់នៅក្នុងថ្លុកឈាម រីឯកូនស្រីរងរបួសធ្ងន់ ដោយស្នាមចាក់នឹង អាវុធចុងស្រួចនៅលើដងខ្លួន និងក្បាល គួរឱ្យរន្ធត់ និងភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។ បុរសជាប្ដីបានបន្ដថា ទ្រព្យសម្បត្ដិ ដែលត្រូវក្រុមចោរប្លន់យក ទៅនោះ រួមមានមាស ១០ តំឡឹង បា្លទីន ៧ តម្លឹង លុយខ្មែរប្រមាណជាង ១០ លានរៀល និងដុល្លារ ៣ ពាន់ដុល្លារ ។

 

ប្រ​​ភព​ដដែល​បាន​បន្ថែម​ទៀតថា ករណីប្លន់ខាងលើនេះបានកើតឡើងសូម្បីតែប្អូនជីដូនមួយរបស់ភរិយាលោកដែលដេកនៅឡៅតឿក៏មិនដឹងដែរ ។ ក្រោយកើតហេតុ និងបច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្ដកំពង់ស្ពឺ ទាំងនគរបាល និងអាវុធហត្ថបានចុះទៅពិនិត្យភ្លាមៗនៅកន្លែងកើតហេតុដើម្បីកំណត់អត្ដសញ្ញាណក្រុមចោរ ទាំងនោះ ៕

 

 

Leave a Reply

(*) Required, Your email will not be published