គង់ សុជាតិ​ ច្រាន​ចោល​ពី​ចំណង​ស្នេហា​ជាមួយ​ ជា វិបុល

, , Leave a comment

ជាថ្មី​ម្ដង​ទៀត មេម៉ាយ​សាច់​ចាំ អ្នក​នាង​គង់ សុជាតិ បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា អ្នក​នាង ​និង​លោក​ជា វិបុល មាន​ទំនាក់ទំនង​ស្នេហា​ ប៉ុន្តែ​អ្នក​នាង​ បាន​បន្ទន់​ឥរិយាបថ​របស់​ខ្លួនជុំវិញ​បញ្ហា​នេះ។​ ​អ្នកនាង ​គង់ សុជាតិ​ ម្ចាស់​ពាន​​ដៃគូរ​​ពិធីករ​សមបំផុតប្រចាំ​ឆ្នាំ​​​នៃ​អាណាចក្រ​តារា​ឆ្នាំ​២០១២​លើកឡើង​បែបនេះ ​បន្ទាប់​ពី​សារព័ត៌មាន​មួយ​បាន​បរិយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​នាង​ហាក់​មាន​ទំនោរ​ចូល​អន្លង់​ស្នេហ៍​ជាមួយ​​លោក​ជា វិបុល ​មែន​ទែន​ហើយ​។

 

អ្នក​នាង​គង់ សុជាតិ​ ម្ចាស់​ហាង​សុជាតិ​សាលា​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ថែរក្សា​សម្ផស្ស ឬ​​ Socheat beauty salon និង​ជា​ពិធី​ការិនី​ល្បី​​ប្រចាំ​ប្រទេស​កម្ពុជា បាន​​​ប្រាប់​ Sabay ថា បណ្ដាញ​សារព័ត៌មាន​មួយ​បាន​ចោទ​សួរ​នាង​ថា​ ប្រសិន​បើ​ជា​វិបុល​ចូល​ស្ដី​ដណ្ដឹង​ព្រម​ឬទេ ​គឺ​អ្នក​នាង​បាន​ចាក់​បណ្ដោយ​ថា នាង​ព្រម។ “​ខ្ញុំ​ឆ្លើយ​ចាក់​បណ្ដោយ​ជាមួយ​អ្នក​កាសែត​ នៅ​ពេល​គេ​សួរ​ពី​រឿង​ជា ​វិបុល ចង់​ចូល​ស្ដី​ដណ្ដឹង​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ខ្ញុំ​មាន​ស្នេហា​ជាមួយ​ជា​វិបុល​រួច​ទៅ​ហើយ​នោះ​ទេ​”។

 

ជារឿយៗ​បណ្ដាញ​សារព័ត៌មាន​តែងតែ​ផ្សារ​ភ្ជាប់​រឿង​អ្នក​នាង​គង់ សុជាតិ​ មាន​ស្នេហា​ជាមួយ​លោក​ជាវិបុល​ ប៉ុន្តែ​អ្នក​នាង​តែង​តែ​ច្រាន​ចោល​រាល់​ព័ត៌មាន​ទាំង​នោះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ អ្នក​គង់​ សុជាតិ​បាន​និយាយ​ថា អ្នក​នាង​មិន​ច្រឡោត​ ឬ​ខឹង​អ្នក​កាសែត​នោះ​ទេ។ “ជីវិត​អ្នក​សិល្បៈ​គឺ​ត្រូវ​តែ​មាន​ចិត្ត​ទូលាយ​ គឺ​ខ្ញុំ​មិន​ខឹង​នឹង​ព័ត៌មាន​ទាំង​នោះ​ទេ”។ អ្នក​នាង​គង់ សុជាតិ បាន​ចូល​រោង​ជ័យ​​កាល​ពី​អំឡុង​ឆ្នាំ​១៩៩៦ ដែល​ស្វាមី​អ្នកនាង​គឺជា​ប្រធាន​ទីផ្សារ​នៃ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។ ប៉ុន្តែ​ចំណង​អាពាហ៍ពិពាហ៍​នេះ បាន​បញ្ចប់​កាល​ពី​ឆ្នាំ​២០០៩​ ដោយ​​បន្សល់​នៅ​តំណក់​ឈាម​ចំនួន​ពីរ​នាក់ គឺ​​កូន​ច្បង​ជា​កូន​ប្រុស​ និង​កូន​ទីពីរ​ជា​កូន​ស្រី៕

111 (2) 111 (3) 111 111 (1)

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published